(សៀមរាប)៖ កម្លាំងការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជនជាតិវេណេហ៊្សុយអេឡា នៅព្រលានយន្ដហោះខេត្តសៀមរាប ដកហូតបានថ្នាំញៀន ជាង១គីឡូក្រាម នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស ដែលដឹកនាំកម្លាំងជំនាញបង្ក្រាបករណីនេះ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែតុលានេះថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក ខៀវ សាម៉ន ប្រធានមន្ទីប្រឆាំងគ្រឿងញៀន និងក្រោមការណែនាំផ្ទាល់ពីលោក ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និង ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញរង ជួន សុបញ្ញា។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានមេក្លោងជួញដូរម្នាក់ឈ្មោះ Carmen Garcia Guillen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិ វេណេហ៊្សុយអេឡា និងដកហូតបានថ្នាំញៀប្រភេទ Cocaine ចំនួន១,៣៩០ក្រោម ដែលបានចេញដំណើរពី ក្រុងសៅបូឡូ (Sao Paulo) ប្រទេសប្រេសីុល តាមជើងហោះហើរ EK ៣៧៤ Emirates ឆ្លងកាត់ប្រទេសឌូបៃ ប្រទេសអារ៉ាប់រួម (DUBAI AE) មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ ក្រុងបាងកក និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប តាមជើងហោះហើរលេខ PG៩០៩ បំណងឆ្ពោះទៅទីក្រុងហុងកុង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី