ប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ចំពោះ ឥណ្ឌានិងវៀតណាមចំពោះការអនុវត្តន៍ពាណិជ្ជកម្មរបស់ពួកគេ មុនពេលលោកអញ្ជើញមកដល់កិច្ចប្រជុំកំពូល Group 20 ខណៈដែលសង្គ្រាមពាណិជ្ជកម្ម ចិន - អាម៉េរិកកំពុងមានភាពក្តៅគគុកនៅឡើយ។

ជាមួយគ្នានោះលោក Trump បាននិយាយថា «ខ្ញុំទន្ទឹងរង់ចាំការសន្ទនាដោយផ្ទាល់ ជាមួយនាយករដ្ឋមន្រ្តី Narendra Modi អំពីការពិតដែលថាប្រទេសឥណ្ឌា ដែលបានដាក់ពន្ធខ្ពស់ខ្លាំងប្រឆាំងនឹងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានបង្កើនពន្ធគយបន្ថែមទៀត» ហើយ "យើង(សហរដ្ធអាមេរិច)មិនអាចទទួលយកបានទេ ហើយពន្ធគយត្រូវតែដកចេញ!"នេះបើយើងតាមការបង្ហោះសារ តាម twitter ជាច្រើនម៉ោងមុន ពេលលោកឈានជើង ចុះចតនៅអូសាកាកាលពីថ្ងៃព្រហស្បតិ៍។

លើសពីនេះទៅទៀតលោក Trump បានហៅវៀតណាមថាជា "អ្នករំលោភបំពានដ៏អាក្រក់បំផុតជាងអ្នកណាៗទាំងអស់" លោកមានប្រសាសន៍ថាបន្ថែមទៀតថា ក្រុមហ៊ុនបរទេសជាច្រើនកំពុងធ្វើដំណើរទៅប្រទេសវៀតណាម ហើយការណ៍នេះបានធ្វើអោយវៀតណាមទាញយកប្រយោជន៍យ៉ាងច្រើនពីពួកយើង ច្រើនជាងប្រទេសចិនទៅទៀត" ។ នៅពេលដែលសួរថា "តើលោកចង់ដាក់ពន្ធលើវៀតណាមដែរឬទេ? " លោក Trump បាននិយាយថា យើងកំពុងពិភាក្សាជាមួយវៀតណាម។

ការរិះគន់របស់លោក Trump ចំពោះប្រទេសវៀតណាមបានកើតឡើងចំពេលមាននិន្នាកាប្រទេសវៀតណាមរនៃការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិន មកកាន់វៀតណាមដើម្បីកាត់បន្ថយពន្ធគយរបស់អាមេរិក។ ជាពិសេសគេបានរកឃើញថា ក្រុមហ៊ុនជាច្រើនបាន នឹងកំពុងផ្លាស់ប្តូរការនាំចេញរបស់ចិនដោយផ្ទាល់ ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសវៀតណាម។ ការកត់សម្គាល់របស់លោក Trump ត្រូវបានគេដឹងថា លោកកំពុងស្វែងរកដៃគូពាណិជ្ជកម្ម ឬ សម្ព័ន្ធមិត្តអាស៊ីនានា ដែលជាគោលដៅសក្តានុពលនៃសកម្មភាពពាណិជ្ជកម្ម ខណ:ពេល ដែលក្រុងវ៉ាស៊ីនតោននៅតែជាប់ដៃ នឹងក្រុងប៉េកាំងក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលបានបណ្តាលអោយរង្គោះ រង្គើដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ asia.nikkei