ភ្នំពេញ៖ មុននេះទស្សនិកជន ធ្លាប់ដឹងគ្រប់គ្នាហើយថា តារាសម្តែង និងជាតារាម៉ូឌែល រាងតូចស្តើង គង់ សូនី ធ្លាប់ បាន ទម្លាយអាថ៌កំបាំងប្រាប់ ជុំវិញការសាងសម្ព័ន្ធ ភាពទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយតារាសម្តែង ប្រុសមិន សូវល្បីឈ្មោះលោក វ៉ាន់ រ៉ាវត្ថិ រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នា ធ្វើឲ្យនាងមានកូនស្រីម្នាក់ អាយុជាង៦ខែ ជាមួយគ្នា។ តែទីបញ្ចប់នាង ក៏ត្រូវបានតារាប្រុសរូបនេះ ដោះដៃមិនទទួលស្គាល់នាង និងកូនតាំងពីចាប់កំណើត នៅក្នុងផ្ទៃបាន៥ខែមកម្ល៉េះ។

យ៉ាងណាមិញបន្ទាប់ពីរឿងនេះទើបបានស្ងប់ស្ងាត់អត់មួយរយៈពេលខ្លីនោះជាថ្មីៗម្តងទៀតគេស្រាប់តែឃើញតារាសម្តែងនិងចម្រៀង គង់ សូនីតា បានសរសេរបង្ហោះសារបង្ហាញអារម្មណ៍ឈឺចាប់ចេញពីក្នុងក្រអៅបេះដូង ដោយបានរៀបរាប់នូវទុក្ខ លំបាកវេទនា និងបញ្ហាមួយចំនួន ដែលនាងនិងកូនធ្លាប់បានជួបប្រទះ កន្លងមកក៏ដូចជានៅក្នុងអំឡុង ពេលសព្វថ្ងៃនេះ។

តារាសម្តែងកូនមួយ នាង គង់ សូនីតា បានសរសេររៀបរាប់ថា «ហេតុអ្វីជីវិតម្តាយកូនខ្ញុំ ទាំងពីរនាក់ ជួបតែរឿងលំបាកបែបនេះ…។ ខ្ញុំដេកសម្រក់ទឹកភ្នែក ស្ទើររៀងរាល់ថ្ងៃ ព្រោះអាណិតកូន ហើយម្យ៉ាងក៏មានពេលខ្លះតូចចិត្ត នឹងខ្លួនឯងដែលជ្រើសរើស ស្រលាញ់មនុស្សប្រុសខុសបែបនេះ..បើឈប់ស្រលាញ់ខ្ញុំ គួរណាទទួលស្គាល់កូន ក៏ខ្ញុំមិនខឹងដែរ ប៉ុន្តែនេះ មិនដឹងបេះដូង និង ចិត្ត របស់ប្រុសម្នាក់នេះ ធ្វើឡើងពីស្អីគេទេ ? សូម្បីតែសត្វ ក៏វាចេះស្រលាញ់កូនដែរ..»។

គង់ សូនីតា បាននិយាយទៀតថា គ្រប់ពេលនាងតែងតែគិតថា ជីវិតកូននិងខ្លួន ហាក់មានភាពឯកា កំសត់ណាស់ព្រោះមើលទៅ គ្រួសារគេផ្សេង គឺមានសេចក្តីសុខខ្លាំង ចំណែកឯនាងហើយនិងកូនវិញ ដូចជាជួបតែរឿងលំបាកៗ កើតទុក្ខគ្មាន ពេលស្វាងសោះឡើយ….! ណាមួយកូនឈឺ ណាមួយគិតរឿងគ្រួសារ ហើយមានពេលខ្លះ ត្រូវរងទុក្ខ ព្រោះតែគេទូរស័ព្ទ មកបង្ករឿងថែមទៀត។

តារាសម្តែង គង់ សូនីតា កន្លងមក ពុំដែលធ្លាប់លេចឮព័ត៌មាន អំពីរឿងរ៉ាវជីវិតស្នេ ហារវាងនាងជានឹងបុរសណាម្នាក់នោះឡើយ ចាប់តាំងពី តារាស្រីរូបនេះ ផ្តើមចូលខ្លួនប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង៣ឆ្នាំមកនេះ។ ប៉ុន្តែទើបតែពេលថ្មីៗ កន្លងមកសាម៉ីខ្លួនផ្ទាល់ គង់ សូនីតា បានចេញមុខប្រកាសប្រាប់ ជាសាធារណៈថា បច្ចុប្បន្ននាង កំពុងមានកូនស្រីម្នាក់ តែកូនរបស់នាង ត្រូវបានឪពុកចិត្តអន្ដេថីយ៍ មិនទទួលស្គាល់ និង ទៅចោលតាំងតែពីនាងមានផ្ទៃពោះជាង ៥ ខែមកម្ល៉េះ ធ្វើឲ្យជីវិតនាង និងកូនរស់នៅយ៉ាងឯកាបំផុត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល