-ដោយសារ អុន សុមាលា អុកឡុកខ្លាំងពេក ទើបលោក ឈឹម ណារិទ្ធ យកកូនប្រុស ទាំង២នាក់ ទៅរៀននៅប្រទេសថៃ

ភ្នំពេញ ៖ សំណុំរឿងគ្រួសារ ដ៏ស្មុគ្រស្មាញ និងឈឺក្បាលរបស់ លោក ឈឹម ណារិទ្ធ ជា មួយអតីតភរិយា ឥតខាន់ស្លា អុន សុមាលា ដែលបានអូសបន្លាយ អស់រយៈពេលជាច្រើន ឆ្នាំមកនេះ មានរស់ជាតិល្វីងជូរចត់ និងប្ដឹងផ្ដល់តាមប្រព័ន្ធ តុលាការ ពីថ្នាក់ក្រោម រហូត ដល់ថ្នាក់កំពូល នោះ ជាលទ្ធផលចុងក្រោយ បានកើតមានហើយ នោះគឺ ភាពយុត្ដិធម៌ បានលេចចេញ ជារូបរាងតាម រយៈការសម្រេចប្រកប ដោយសុភវិនិច្ឆ័យពី សំណាក់ចៅ ក្រមតុលាការកំពូល ដែលចេញ សាលដីកាប្រគល់កូនប្រុសទាំងពីរនាក់ជូនលោក ឈឹម ណារិទ្ធ និងផ្ទ ទាំងពីរល្វែងជូនក្មេងតូចៗទាំង២នាក់ ។

លោក ឈឹម ណារិទ្ធ ជាកូនប្រុសបង្កើត របស់អ្នក នយោបាយជើងចាស់ ក្នុងគណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺលោក ឈឹម សៀកឡេង និង ជាអតីត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបច្ចុប្បន្ន លោកមានសញ្ជាតិអាមេរិក ហើយបានជួបរឿង បែកបាក់គ្រួសារ ព្រោះតែអតីតភរិយារបស់លោក គឺអ្នកស្រី អុន សុមាលា លួច ទៅមានសហាយ ស្មន់ ហើយចង់ដណ្ដើមយក កូន និងផ្ទះទាំងពីរល្វែង ស្ថិតនៅក្នុងបុរីកាំកូ ស៊ីធី ទៅគ្រប់គ្រងទៀតផង ប៉ុន្ដែតាមរយៈ ការផ្ដល់ប្រយោជន៍ ជូនកូនប្រុសទាំងពីរ ម្នាក់ អាយុ៣ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ លោក ឈឹម ណារិទ្ធ បានតស៊ូគ្រប់បែបយ៉ាង តាម ផ្លូវតុលាការ រហូតទីបំផុតតុលាការកំពូល បានសម្រេចនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ដោយប្រគល់កូន ប្រុសទាំងពីរនាក់ ជូនលោក គ្រប់គ្រង និងផ្ទះទាំងពីរល្វែង ជូនកូនប្រុស ទាំងពីរនាក់ ។

បើតាម លោក ឈឹម ណារិទ្ធ បើទោះបី តុលាការកំពូល បានប្រគល់ផ្ទះ ទាំងពីរល្វែង ជូនកូនប្រុសទាំង២នាក់ ក៏ដោយ ប៉ុន្ដែតុលាការ តម្រូវឱ្យផ្ទះមួយត្រូវ គ្រប់គ្រង ដោយម្ដាយ និងផ្ទះមួយគ្រប់គ្រង ដោយឪពុក រហូតកូនទាំងពីរនាក់ធំ ពេញវ័យ ពោលដល់អាយុ១៨ឆ្នាំ ។

ចំពោះលទ្ធផល ការចេញសាលដីការបស់តុលាការកំពូលខាង លើនេះ លោក ឈឹម ណារិទ្ធ បានបង្ហាញការ សាទរ និងអរគុណដល់ ស្ថាប័នតុលាការ សម្រាប់ផ្ដល់ភាព យុត្ដិធម៌ជូនលោក និងកូនទាំងពីរនាក់ ប៉ុន្ដែលោកក៏បង្ហាញ ការសោកស្ដាយ ព្រោះតែថវិកា ប្រមាណ៤៥ម៉ឺនដុល្លារ មិនត្រូវបានតុលាការ កាត់ប្រគល់ជូនលោកវិញ នោះឡើយ មានន័យថា ថវិកាទាំងនោះ ត្រូវបានឈ្មោះ អុន សុមាលា យកទៅចាយវាយ និង ឧបត្ថម្ភគ្រប់បែបយ៉ាង ជូនសហាយស្មន់របស់នាង ។

ជាមួយគ្នានេះ អុន សុមាលា ក៏បានយក លុយរបស់លោក ទៅទិញផ្ទះមួយកន្លែងទៀត ដាក់ឈ្មោះនាង ហើយបច្ចុប្បន្ន មានតម្លៃរហូត ទៅដល់ប្រហែល១លានដុល្លារឯណោះ ។ តាមមន្ដ្រីជាន់ខ្ពស់ គណបក្សហ្វ៊ុនស៊ិនប៉ិច រូបនេះ អតីតប្រពន្ធរបស់ខ្លួនក៏បានសរសេរ លិខិតសុំទោសទាំង១៦ចំណុច បូករួមទាំង លិខិតរៀបរាប់ របស់អ្នកស្រីណុប បុបា្ផ ជា ម្ដាយបង្កើតរបស់នាង ក៏អះអាងពីទង្វើអាក្រក់ ដែលលួចមាន សហាយស្មន់ និងមិនដែលមើល និងចិញ្ចឹមបីបាច់កូននោះទេ ។

សម្រាប់ការចេញសាលដីកា របស់តុលាការ កំពូល ព្រោះតែតុលាការយល់ឃើញថា អុន សុមាលា គ្មានលទ្ធភាព និង សមត្ថភាព អប់រំ និងចិញ្ចឹមកូននោះឡើយ ហើយក៏ជាស្ដ្រីម្នាក់ ធ្វើខុសប្រពៃណីខ្មែរ រហូតធ្វើឱ្យ ប្ដីប្ដឹងលែង លះទៀតផង ។ សម្រាប់រឿងរ៉ាវគ្រួសារ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្ស ហ្វ៊ុនស៊ិន ប៉ិចរូបនេះ ត្រូវបានគេចាប់ អារម្មណ៍យ៉ាង ខ្លាំងពីមហាជនជាច្រើន ប៉ុន្ដែ អុន សុមាលា ជាអតីតបុគ្គលិកហាងបាយ នៅសណ្ឋាគារភ្នំពេញនោះ បានប្រើប្រាស់ បណ្ដាញ ទំនាក់ទំនង សង្គមFacebook មួយចំនួន វាយប្រហារមកលើប្ដី និងហែក កេរ្ដិ៍ផ្ទៃក្នុងគ្រួសារ ឱ្យគេដឹងឮ ព្រមទាំងរំខាន ពីដំណើរការនីតិវិធី របស់តុលាការថែមទៀតផង ។

លោក ឈឹម ណារិទ្ធ បានបញ្ជាក់ថា កូនប្រុសទាំងពីរនាក់ កូនប្រុសច្បង ឈ្មោះ ឈឹម វិរិទ្ធ និងកូន ប្រុសប្អូនឈ្មោះ ឈឹម វិរាជ ដែលបច្ចុប្បន្នកំពុងរស់នៅ និងរៀនសូត្រនា ទីក្រុងបាងកក ប្រទេសថៃ គឺមិនតាមម្ដាយ ហើយ មិនចង់រស់នៅជាមួយ ម្ដាយនោះឡើយ ពោល ពួកគេតាំង ពីតូចមក ចង់តែនៅជាមួយឪពុក ប៉ុណ្ណោះ ម្យ៉ាងទៀត អុន សុមាលា បានត្រឹម តែបង្កើត កូនតែប៉ុណ្ណោះ ប៉ុន្ដែមិនចេះមើល ថែរក្សា និងអប់រំកូននោះទេ ពេលខ្លះបានចុះ ចេញពីផ្ទះរាប់ សិបថ្ងៃ មិនគិតពីប្ដី និងកូនឡើយ ។

សម្រាប់ការដែលយកកូនទាំង២នាក់ ទៅរៀនសូត្រ នៅទីក្រុងបាងកក ប្រទេសថៃ នោះ ត្រូវបានបុរសពោះម៉ាយ កំសត់រូបនេះ អះអាងថា មកពី អុន សុមាលា អុកឡុក និងរំខានខ្លាំងពេកដល់កូនទាំង២ ប៉ុន្តែឥឡូវជាងមួយឆ្នាំមកហើយ កូនប្រុស ទាំង២នាក់ កំពុងរស់នៅ និងរៀនសូត្រដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង ជាមួយនឹង ស្ថានភាពជីវិត ថ្មីរបស់ពួកគេ។

បើតាមលោក ឈឹម ណារិទ្ធ តាមរយៈ លិខិតសុំទោស របស់នាង ទាំង១៦ចំណុច និងលិខិតរបស់ម្ដាយនាង ព្រមទាំងអារម្មណ៍របស់ កូន គ្មានចំពោះម្ដាយ គឺបង្ហាញថា អុន សុមាលា ជាមនុស្សស្រីកញ្ជើធ្លុះ ហើយក្រោយពេល បែកពីលោក រូបនាងមិនមានអ្វីសោះក្នុងខ្លួន ឡើយ ផ្ទុយទៅវិញ មានលុយ និងផ្ទះរាប់ម៉ឺន ដុល្លារទៀតផង ដែលជាទ្រព្យសម្បត្ដិសុទ្ធ សាធរបស់ លោក ដែលពីដំបូង បានផ្ដល់ជូន ដោយគិតទៅលើផលប្រយោជន៍កូន តាមរយៈការ ប្រគល់ប្រាក់ទាំងនេះជូននាង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល