ត្បូងឃ្មុំ : គ្រាប់បេ ប្រភេទ MK 82 មួយគ្រាប់ ដែលអាជ្ញាធរ និងមន្រ្តីជំនាញ អះអាងថា បន្សល់ពីសម័យ សង្គ្រាម នោះ ត្រូវបាន ប្រទះឃើញ ខណ:ក្រុមការងារ វិស្វកម្ម កំពុងជីក គាស់ សាងសង់ តំបន់រដ្ឋបាលសាលាត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥នេះ ។

នៅព្រឹកថ្ងៃដដែលនេះ គណ:កម្មការខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកអភិបាលរង ហាក់ សុខមករា ជាប្រធាន បាន ជួបប្រជុំនិងពិភាក្សា ជាមួយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងសន្តិសុខ បោសសំអាតមីន និងកាកសំណល់ សង្គ្រាម ដើម្បីធ្វើការណែនាំដល់ក្រុមជាង និងកម្មករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយមិនត្រូវប៉ះពាល់ ជាមួយ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនេះឡើយ នៅពេលប្រទះឃើញ នាដំណើរការ សាងសង់តំបន់រដ្ឋបាល សាលាខេត្តត្បូងឃ្មុំ បើសិនជីក កកាយឃើញគ្រាប់ទាំងនេះ ។

បើតាមមន្រ្តីជំនាញ បើសិនគ្រាប់ប្រភេទនេះ ផ្ទូុះឡើងនោះ នឹងធ្វើអោយប៉ះពាល់ ដល់ទំហំផ្ទៃដី ប្រមាណ១ គីឡូម៉ែត្រ ៤ជ្រុង ដូច្នេះម្នាក់ៗ ត្រូវយកចិត្តទុកដាក់ និងរាយការណ៏ មកមន្រ្តីជំនាញភ្លាម បើសិនប្រទះឃើញគ្រាប់ ទាំងនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល