តារាស្រី Bollywood អ្នកនាង Rhea Chakraborty ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរគ្រប់គ្រងសារធាតុញៀន នៅក្នុងករណីថ្នាំញៀនមួយ ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់មិត្ដប្រុស(តារាប្រុស)របស់នាង ឈ្មោះ Sushant Singh Rajput ។

តារាប្រុស Rajput អាយុ ៣៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងផ្ទះល្វែងរបស់លោក ក្នុងទីក្រុង Mumbai កាលពីថ្ងៃទី ១៤ ខែមិថុនា ។ ប៉ូលីស បានសន្និដ្ឋានជំហានដំបូងថា តារាប្រុសរូបនេះ បានធ្វើអត្ដឃាតខ្លួនឯង ។

តែទោះជាយ៉ាងណា គ្រួសាររបស់តារារូបនេះ បានប្ដឹងនាង Chakraborty ទៅតុលាការ ដោយធ្វើការចោទប្រកាន់នាងពីបទគាបសង្កត់ផ្លូវចិត្ដ ដែលនាំឱ្យកើតឡើងការធ្វើអត្តឃាត ។

តារាស្រី ដែលរងការចោទប្រកាន់ខាងលើ ពុំទាន់ផ្ដល់ការអធិប្បាយណាមួយនោះទេ ប៉ុន្ដែនាងបរិសេធរាល់ពិរុទ្ធភាព ដែលបានចោទប្រកាន់ នៅក្នុងរបាយការណ៍ពាក្យបណ្ដឹងនាពេលថ្មីៗនេះ ។ ចំណែកឯអាជ្ញាធរវិញ ពុំទាន់ បង្ហើបឱ្យដឹងពីការចោទប្រកាន់លើរូបនាង នៅឡើយទេ ។

បងប្រុសរបស់នាង Chakraborty លោក Showik និងអតីតអ្នកគ្រប់គ្រងផ្ទះល្វែងរបស់ជនរងគ្រោះ លោក Samuel Miranda ក៏ត្រូវបានចាប់ខ្លួនផងដែរ កាលពីសប្ដាហ៍មុន នៅក្នុងករណីគ្រឿងញៀនតែមួយ ។ ក៏ប៉ុន្ដែ បទចោទប្រកាន់ទៅលើជនសង្ស័យទាំងនេះ ក៏ពុំទាន់ត្រូវបានបង្ហើបឱ្យដឹងផងដែរ (សូមរង់ចាំ អានបន្ដនូវដំណើររឿងចោទប្រកាន់).........៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC