ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី មានរថយន្តមួយគ្រឿង ដែលកំពុងបើកសុខៗ ស្រាប់តែផ្សែងហុយចេញពីខាងមុខផ្នែកម៉ាស៊ីន បង្កជាអណ្តាតភ្លើងឆាបឆេះចេញមកខាងក្រៅ ដោយមិនដឹងមូលហេតុ នៅចំណុចទល់ មុខនឹងផ្សារស្ទឹងមានជ័យ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសាក្សីឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញ រថយន្តមួយគ្រឿងម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2U-3549 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីជើងទៅ ត្បូង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ គេឮផ្ទុះផូងហើយ មានផ្សែងក្មួលខ្មាញ់ លាយឡំជាមួយអណ្តាតភ្លើង ចេញពីម៉ាស៊ីន ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នក ដំណើរ និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍យកបំពង់ពន្លត់អគ្គីភ័យ បាញ់ទៅលើផ្សែង បណ្តាលឲ្យរលត់ទៅវិញភ្លាមៗ តែម្តងទៅ ។

ក្នុងការឆាបឆេះនេះ គេសង្ស័យឆ្លងចរន្តភ្លើងអាគុយរថយន្ត។ ករណីខាងលើនេះដែរ គឺមិនបានបណ្តាល ឲ្យមានមនុស្សរងរបួសឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ ក្នុងរថយន្តហើយដាច់រន្តភ្លើងទាំងស្រុង ដំណើរការទៅមុខលែងកើត ហើយត្រូវម្ចាស់រថយន្ត ហៅរថយន្តមួយគ្រឿងផ្សេងទៀត មកអូសយកទៅដាក់ការ៉ាស់ ដើម្បីជួសជុល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល