បុរសដែលនៅក្នុងរូបថត "ឡើងគ្រែ" ជាមួយនឹងស្រីស្នេហ៍របស់ខ្លួន ត្រូវបានគេស្គាល់ថា ជា
មន្ដ្រីរាជម្នាក់នៅមន្ទីរពេទ្យមួយក្នុងក្រុង Linzhou ខេត្រ Henan ប្រទេសចិន ដែលមានឈ្មោះ
ថា Feng Xilin អាយុ ៤៥ឆ្នាំ។ ដេកនៅក្បែរលោក Feng Xilin គឺជាស្ដ្រីម្នាក់ មានតួនាទីជាគ្រូ
ពេទ្យនៅក្នុងមន្ទីរពេទ្យរដ្ឋមួយនៅជនបទ។

លោក Feng Xilin និងស្រីស្នេហ៍

សារព័ត៌មានចិន Global Times ដកស្រង់សំដីរបស់មន្ដ្រីម្នាក់ មានត្រកូល វ៉ាង ជាសមាជិក
នៃគណកម្មធិការវិន័យរបស់ក្រុង Linzhou បានឱ្យដឹងថា ពួកគេកំពុងតែធ្វើការស្រាវជ្រាវការ
ចោទប្រកាន់នានាលើបញ្ហាដែលទាក់ទឹននឹងលោក  Feng ហើយថា នឹងបញ្ចេញលទ្ធផលនៅ
ពេលឆាប់ៗខាងមុខ។

លោក Feng Xilin នៅក្នុងបន្ទប់ជាមួយស្រីស្នេហ៍

លោក Feng ត្រូវបានគេចោទប្រកាន់ជាច្រើនករណី ក្នុងនោះក៏មានការចោទប្រកាន់ថា លោក
បានធ្វើឱ្យបាត់បង់សុភមង្គលរបស់គ្រួសារជាច្រើនផងដែរ ដោយសារតែរឿងមនោសញ្ចេតនា។

សារព័ត៌មានចិននានា កាលពីម្សិលមិញក៏បានចុះផ្សាយថា មន្ដ្រីម្នាក់ផ្សេងទៀតរបស់ចិន ដែល
មានឈ្មោះថា Li Chuncheng ក៏ត្រូវបានបណ្ដេញចេញពីមុខតំណែង ដោយសារតែបានបំពាន
វិន័យយ៉ាងធ្ងន់ធ្ងរ។

លោក Li Chuncheng អគ្គលេខាធិការរងនៃខេត្រ Sichuan

បច្ចុប្បន្ន គេមិនបានដឹងថា លោក Li Chuncheng មានទោសអ្វីខ្លះនោះទេ ប៉ុន្ដែទោះយ៉ាង
ណាក៏ដោយ លោក Li Chuncheng ដែលជាសមាជិកថ្មីក្នុងជួរគណកម្មធិការកណ្ដាលរបស់
បក្សកុម្មុយនិសចិន ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬបញ្ហាអាស្រូវ ទាក់
ទឹននឹងរឿងលើគ្រែ៕

ដោយ ៖ សីហា
ប្រភព ៖ AP/Global Times