អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរ
ទេស Happening កាលពីថ្ងៃទី ១៨ ម្សិលមិញនេះ បានអោយដឹងថា នៅឯប្រទេសចិន គេ
បែរជាប្រទះឃើញមាននូវវិធីសាស្រ្តថ្មីនៃការម៉ាស្សាបំបាត់ស្នាមជាំខ្មៅជុំវិញរង្វង់ភ្នែក ដោយ
វីធីសាស្រ្តនោះមានលក្ខណៈចម្លែក ពោលគឺ (Fire treatment) វិធីសាស្រ្តព្យាបាលដោយភ្លើង

គួរបញ្ជាក់ផងដែរថា វិធីសាស្រ្តថ្មីមួយនេះ (Fire treatment) ត្រូវបានធ្វើឡើងដោយបានផ្តល់
ជូននូវសេវាដល់អតិថិជនរបស់ខ្លួន តាមរយៈការគ្រប់ដណ្តប់ជាមួយនឹងកន្លែងសើម រួចដុត
នូវកូនកន្សែងក្រណាត់មួយផ្សេងទៀត ដែលមានជាតិអាកុល ។ លើសពីនេះទៅទៀត បើ
តាមប្រភពដដែល បានបញ្ជាក់អោយដឹងផងដែរថា រូបខាងក្រោមនេះ គឺបានមកពីក្មេងស្រី
ម្នាក់ ដែលបានទៅហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសចិន ស្របពេលដែលគេមានភាព
ស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញបែបនេះ ដែលមានពេលខ្លះ គេមិនហ៊ានក្រឡេក
មើលថែមទៀតផង ដោយគេបានបញ្ជាក់ថា “ My mom went to get her face done at the
beauty salon so I went with her. What I saw… instantly shocked me… I couldn’t look,” ។

យ៉ាងណាមិញ គេមិនត្រឹមប្រទះឃើញការម៉ាស្សាដោយប្រើភ្លើង ក្នុងការបំបាត់ស្នាមជាំខ្មៅ
ជុំវិញរង្វង់ភ្នែកនោះទេ តែក៏គេឃើញមានប្រើសំរាប់ម៉ាស្សាខ្នងផងដែរ ។ ជ្រាបកាន់តែ
ច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

<object width="450" height="400" data="http://www.youtube.com/v/_FX2g2Z-5jM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_FX2g2Z-5jM&rel=1" /></object>

ដោយ ៖ ពិសី
ប្រភព ៖ Happening