មនុស្សជាច្រើនភ័ន្តច្រឡំថា iPad ជាផលិតផលអេឡិចត្រូនិកមួយគ្មានគ្រោះថ្នាក់ចំពោះ
សុខភាពមនុស្ស។ តែលើភាពជាក់ស្តែង អាំងតង់ស៊ីតេវិទ្យុសកម្មរបស់វា ពុំចាញ់ Laptop
ឡើយ មិនតែប៉ុណ្ណោះមានឥទ្ធិពលដល់គុណភាព "មេជីវិត" ទៀតផង» នេះបើតាមការព្រ
មានរបស់ពួកជំនាញការចិន។

គុណភាពមេជីវិតដើរតួនាទីសំខាន់ក្នុងការបង្កើតកូន ។ តាមអ្នកជំនាញការចិន គុណភាពមេជីវិត
របស់បណ្តាមុខសញ្ញា កំពុងរៀបផែនការបង្កើតកូន ជាមធ្យមក្នុងចំណោមមនុស្ស ៣នាក់ គឺមានម្នាក់
អន់។ ដោយឡែក នៅទីក្រុងណានជីង ប្រទេសចិន មានបុរសជាច្រើនកំពុងឈានចូលវ័យ ៣០ ឆ្នាំ
ទើបត្រៀមខ្លួនរៀបការ ៣៥ ឆ្នាំទើបង្កើតកូន ។ មនុស្សគ្រប់គ្នាតែងមានទស្សនៈថា អាយុរបស់ស្ត្រី
មានឥទ្ធិពលច្រើនដល់ការបង្កើតកូន តែជាក់ស្តែងនោះ បញ្ហាបង្កើតកូន មានទាក់ទងយ៉ាងខ្លាំងជា
មួយនឹងបុរស ។ គុណភាពមេជីវិតរបស់បុរស "ពេញកម្លាំង"បំផុតនៅអាយុ ២០-៣០ ឆ្នាំ។

តាមការស្រាវជ្រាវក្នុងចំណោម ២០០ ករណី គ្មានកូន ពួកអ្នកដែលប្រាស្រ័យជាប្រចាំជាមួយវិទ្យុ
សកម្មអេឡិចត្រូនិកនៅអាំង តង់ស៊ីតេខ្ពស់ ឬធ្វើការក្នុងបរិស្ថានក្តៅពេក លក្ខណៈពេញលេញ ADN
របស់មេជីវិត ត្រូវថយចុះយ៉ាងច្បាស់ក្រឡែត ។ មានបុរសជាច្រើនមានទម្លាប់អង្គុយលើសាឡុង និង
ប្រើប្រាស់ iPad ក្នុងរយៈពេលយូរ ។ ប្រសិនដាក់ឧបករណ៍នេះលើជើង កម្រិតគ្រោះថ្នាក់ ក៏ប្រហាក់
ប្រហែលនឹងកុំព្យូទ័រយួរដៃដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ childhelpline