CamNews

មេបញ្ជាការ កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ កែវផុស រាកៃកាំភ្លើងខ្លី ត្រូវខ្លួនឯងស្លាប់

ព្រះសីហនុៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ កែវផុស ម្នាក់ បានស្លាប់បាត់បង់ ជីវិត ខណៈដែលបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ២៣ និង១៥នាទី យប់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចជាប់របងមន្ទីរពេទ្យ បង្អែកខេត្ត ក្នុងអាហារដ្ឋាន តន្រ្តី ម្ចាស់ចិត្ត ដែលមានបម្រើសេវាកម្មខារ៉ាអូខេ ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ សុធារ័ត្ន ឋានៈ អនុសេនីយ៍ឯក អាយុ៤៦ឆ្នាំ ជាមេបញ្ជាការកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខកែវផុស ។ ប្រភពពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ រួមជាមួយកូនចៅ របស់ខ្លួន បានអង្គុយហូបស្រាបៀរ និងច្រៀងខារ៉ាអូខេ លេងកំសាន្ត។ ក្រោយមកទៀតគេឃើញកូនចៅ ជនរងគ្រោះបានចាកចេញ អស់មួយចំនួន បន្ទាប់គេក៏ឃើញ ជនរងគ្រោះ មានការឈ្លោះប្រកែក គ្នា ជាមួយភ្ញៀវដែលមានតុក្បែរគ្នា ក៏មានការប្រតាយប្រតប់គ្នា ហើយមិនដឹង ជាមូលហេតុអ្វី ស្រាប់តែកាំភ្លើងរបស់ ជនរងគ្រោះម៉ាកកា៥៤បានផ្ទុះឡើង១គ្រាប់ បណ្តាលឱ្យចំមាត់ ជនរងគ្រោះ រួចធ្លាយ ទៅក្រោយក្បាល ធ្វើឱ្យជនរងគ្រោះដេកដួលសន្លប់ ទៅនិងដីភ្លាមមួយរំពេច ។

ក្រោយមកក៏ត្រូវបានគេលើកជនរងគ្រោះដាក់លើរថយន្តផ្ទាល់ខ្លួនរបស់គាត់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ តាមផ្លូវរួចបាត់ទៅហើយ ។ បន្ទាប់ពីមានហេតុ ការណ៍ ផ្ទុះអាវុធនេះរួចមក សមត្ថកិច្ចនគរបាល នៃស្នងការដា្ឋននគរបាល ខេត្តព្រះសីហនុ និង សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានសហការគ្នាចុះមក ធ្វើការស្រាវជ្រាវនៅទីតាំង កើតហេតុ ដោយ បានធ្វើការឃាត់ខ្លួនមនុស្សពាក់ព័ន្ធមួយចំនួន ព្រមទាំងស្រ្តីដែលជាម្ចាស់ហាង ដែលស្ថិតក្នុង ហេតុការណ៍នោះផងដែរ ។ នៅមិនទាន់មានមន្រ្តីណាម្នាក់ ហ៊ានអះអាងពីមូល ហេតុអ្វី ពិតប្រាកដនោះនៅឡើយទេ ។

បច្ចុប្បន្ននេះសពជនរងគ្រោះ កំពុងត្រូវបានរៀបចំ ចាត់ចែងបញ្ជូនទៅស្នាក់ការសន្តិសុខ កែវផុស ដែលស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមគ្រួសារនិងអង្គភាពរៀបចំ បុណ្យសពតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល