អ្នកនយោបាយម្នាក់របស់ប្រទេស ហ្វីលីពីន បានស្នើទៅកាន់សភា ឱ្យធ្វើការហាម Justin
Bieber មិនឱ្យមកសំដែងនៅប្រទេសនេះ បន្ទាប់ពីតារាចម្រៀងរូបនេះ មាក់ងាយទៅលើ
កីឡាករប្រដាល់ Manny Pacquiao។

អ្នកនយោបាលម្នាក់របស់ប្រទេស ហ្វីលីពីន គឺលោកស្រី Carol Jane Lopez បានស្នើទៅកាន់
ឱ្យសភាអនុម័ត នូវការសម្រេចមួយ ដែលហាមមិនឱ្យ Justin Bieber មកសំដែងនៅប្រទេស
នេះ។

មូលហេតុដែលនាំឱ្យមានប្រត្តិកម្មបែបនេះ គឺដោយសារតែ កាលពីពេលថ្មីៗនេះ កំពូលតារា
ចម្រៀង Justin Bieber បានបង្ហោះរូបភាពមួយចំនួនតាមរយៈកម្មវិធី Instagram ដែលធ្វើឱ្យ
លោកស្រី Carol Jane Lopez យល់ថា ជាការប្រមាថមាក់ងាយដល់កីឡាករប្រដាល់ដ៏ល្បី
ឈ្មោះ គឺលោក Manny Pacquiao ។

បណ្ដារូបភាពដែលត្រូវបានកាត់តទាំងនេះ បង្ហាញថា Manny Pacquiao ដេកដួល នៅលើ
សង្វៀន ក្បែរតួអង្គមួយចំនួនដូចជា "ស្ដេចរាជ" Simba, Michael Jackson និង Mike Tyson ជា
ដើម។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ Justin Bieber ក៏ត្រូវបានគេរិះគន់ច្រើនផងដែរ ដោយសារតែកាយវិការ
បែបក្មេងស្ទាវរបស់ខ្លួន។ Justin Bieber ក៏ត្រូវគេថតបានសកម្មភាពអាក្រក់មួយ ខណៈដែល
កំពុងចោលដបទឹកសុទ្ធមួយ នៅទីសាធារណៈ៕

ដោយ ៖ សីហា
ប្រភព ៖ DT