CamNews

លោក កឹម សុខា នៅតែរក្សាជំហរមិនចូលបំភ្លឺ នៅតុលាការ នាព្រឹកស្អែក

(ភ្នំពេញ)៖ លោក កឹម សុខា និងតំណាងរាស្រ្ត២រូបទៀត របស់គណបក្សសង្រ្គោះជាតិ នឹងនៅតែរក្សាជំហរមិនចូលបំភ្លឺតាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញទេ។ នេះបើតាមការបញ្ជាក់ពី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា។ ចំណែក លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ក៏ត្រូវតុលាការកោះឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀត ដើម្បីកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា លោក កឹម សុខា នឹងមិនចូលខ្លួន តាមការកោះហៅទាំង២លើកនេះនោះទេ។ ចំណែកតំណាងរាស្រ្ត២រូបទៀត ក៏មិនចូលបំភ្លឺដូចគ្នា។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា បើលោក កឹមសុខា និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនចូលខ្លួន តុលាការនឹងធ្វើទៅតាមនីតិវិធីជាបន្តបន្ទាប់ទៀត។

នៅលើបណ្តាញសង្គម Facebook ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាមន្រ្តីគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមការពារលោក កឹម សុខា។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលតាម Facebook ថា «លោកប្រធានស្តីទី កឹម សុខា បានសម្រេចចិត្ត ធ្វើពលីកម្ម ប្រឈមនឹង ការព្រមាន ហើយសុខចិត្ត អោយ គេចាប់ខ្លួនលោក ដើម្បីផ្តល់កំលាំងចិត្ត អោយយើងទាំងអស់គ្នា នៅខាងក្រៅ ។ ហេតុ ដូច្នេះ ដើម្បីផ្តល់សេចក្តីកក់ក្តៅ ជួនលោកវិញ យើងត្រូវតែរួបរូមគ្នា ប្តេជ្ញាចិត្តបន្ត បេសកម្មពិសិដ្ឋ របស់លោក រៀងរាល់ថ្ងៃជាមិនខាន ដើម្បីទាមទារ សិទ្ធសេរីភាព និង ប្រជាធិតេយ្យ ពេញលេញ ជួនប្រជាពលរដ្ឋខ្មែរ ហើយ ការពារបូរណភាពទឹកដី និង ឯករាជ្យភាពជាតិយើង»។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលសារភាពថា មានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី