CamNews

បើកការ​ប្រកួត​កំពូល DJ ដំបូង​បំផុត​នៅ​កម្ពុជា (Cambodian Djs Champion Ship 2016)​ រៀប​ចំ​ដោយ​ Rock

(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្ត Rock ក៏ដូចជា Zeus ក្លឹប បានរៀបចំព្រឹត្តិការណ៍ ប្រកួតប្រជែងសមត្ថភាព DJ ក្នុងប្រទេសកម្ពុជា (Cambodian Djs Champion Ship 2016)ជាលើកដំបូងបង្អស់ ដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យ និងជំនាញ DJ ពិតប្រាកដ តំណាងឲ្យប្រទេសខ្មែរ ទៅចូលរួមប្រកួត ជាមួយនឹង DJ នៅក្នុងបណ្ដាប្រទេស ក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយក៏មានឱកាសឈ្នះប្រាក់ប្រមាណជិត៥ពាន់ដុល្លារផងដែរ ពីកម្មវិធីប្រកួតពុំធ្លាប់មាននេះ។

ពិធីប្រកាសទទួលពាក្យ​​ អ្នកចូលរួមប្រកួត ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥​នេះ នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ដោយមានការចូលរួមពីសំណាក់ អ្នកមានទេពកោសល្យខាង DJ និងគណៈកម្មការនៃការរៀបចំប្រកួត ដែលព្រឹត្តិការណីនេះធ្វើឡើង​ ក្នុងគោលបំណងដើម្បីឲ្យដឹងថា ក្នុងប្រទេសកម្ពុជា ក៏មានកូនខ្មែរ មានទេពកោសល្យខាង DJ មិនចាញ់ប្រទេសជិតខាងឡើយ ទោះបីជាការប្រកួតជ្រើសរើស ទើបតែមានជាលើកដំបូងក្ដី ប៉ុន្តែភាពរីកចម្រើនខាងជំនាញ DJ មានការកើនឡើងគួរឲ្យកត់សម្គាល់។

លោក Raindy នាយកគ្រប់គ្រងទីផ្សារនៃ មជ្ឈមណ្ឌលកម្សាន្ត Rock និង Zeus ក្លឹប បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីភាពរីកចម្រើននៃសមត្ថភាព DJ របស់កូនខ្មែរ និងពុំធ្លាប់មានការប្រកួតជ្រើស​រើសនេះ ទើបមជ្ឈមណ្ឌលកម្សាន្ត Rock ក៏ដូចជា Zeus បានសហការជាមួយស្ថាប័នអ្នកមានជំនាញ DJ មកពីក្រៅប្រទេស ក្រោមការណែនាំពីអ្នកឧកញ៉ា គិត ធាង រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងលើកកំពស់លើវិស័យDJ ប្រទេសកម្ពុជា និងផ្ដល់ឱកាស ស្វែងរកកូនខ្មែរ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមប្រកួត នៅលើឆាក​អន្តរជាតិ ទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប។

លោកបន្តថា នេះជាលើកទី១ ដែលមជ្ឈមណ្ឌលរ៉ក់ រៀបចំកម្មវិធីនោះឡើង ខណៈកាលពីមុន យើងធ្លាប់បានរៀបចំកម្មវិធី Rock Star បន្ទាប់មកក៏ឃើញមានក្រុមហ៊ុន ជាច្រើនរៀបចំកម្មវិធី ប្រកួតប្រជែង​​ស្រដៀងគ្នានេះដែរ ។ ជាមួយគ្នានេះមជ្ឈមណ្ឌលកម្សាន្ត Rock ក្នុងគោលបំណងស្វែងរកកំពូល DJ ប្រចាំប្រទេសកម្ពុជា ហើយពេល​រកឃើញ យើងនឹងដឹកនាំ DJ ដែលទទួលជ័យលាភី ទៅចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស ដែលយើងបានធ្វើការសហការ ជាមួយបណ្ដាប្រទេសជាច្រើន ដូចជា អាហ្វ្រិក អាមេរិក ថៃ ហុងកុង និងសឹង្ហបុរីជាដើម។

សូមបញ្ជាក់ថា បេក្ខជន-បេក្ខនារី ដែលទទួលបានជ័យជំនះ ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាព DJ នេះ នឹងមានឱកាសឈ្នះប្រាក់រង្វាន់ជាទឹកប្រាក់១០ លានរៀល និងក្លាយជា DJ ប្រចាំមជ្ឈមណ្ឌលកម្សាន្ត Rock និង Zeus Club ។ បេក្ខជន-បេក្ខនារី មានចំណាប់អារម្មណ៍អាចដាក់ពាក្យចូលរួមប្រកួត តាមរយៈគេហទំព័រ www.cambodianDjs.com ឬទៅទទួលពាក្យនៅ ​មជ្ឈមណ្ឌលកម្សាន្ត Rock និង Zeus ក្លឹប ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៣ ខែមករា និងប្រកួតជម្រុះដំបូង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកម្សាន្ត Rock។ ដោយឡែកគណៈកម្មការក្នុងកម្មវិធីនេះ គឺមានជនជាតិខ្មែរចំនួន២រូប មានលោក Raindy និង ឌីជេ Cake និង​ ឌីជេបរទេស ២រូប ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី