ព័ត៌មានអន្តរជាតិ ៖ ថៃ គឺជាប្រជាជាតិដែលមានរបាយការណ៍អត្រាស្លាប់ ដោយសារតែកាំភ្លើង ខ្ពស់ បំផុតនៅលើទឹកដីតំបន់អាស៊ី បើធៀបទៅនឹង ១០ ប្រទេសផ្សេងៗទៀត នេះបើយោងតាមតួរលេខ ពីសាកលវិទ្យាល័យ វ៉ាស៊ិនតោន ឬ University of Washington ។

ប្រភពបន្តអោយដឹងថា តួរលេខនៅប្រទេសថៃ ខ្ពស់ជាង តួរលេខនៃ ហ្វីលីពីន ដល់ ទៅ ៥០ភាគរយ ខណៈហ្វីលីពីន ជាប្រជាជាតិជាប់ចំណាត់ថ្នាក់លេខ ២ អត្រាស្លាប់ដោយសារ តែកាំភ្លើងខ្ពស់បំផុត។ បើយោងតាមស្ថិតិផ្លូវការ ប៉ាន់ប្រមាណអោយដឹងថា នៅប្រទេសថៃ ពលរដ្ឋ ម្នាក់ក្នុងចំណោម ១០ នាក់ គឺមានកាំភ្លើង។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អោយដឹងថា ច្រើនជាង ៦ លាននាក់ បានចុះឈ្មោះ កាន់កាប់កាំភ្លើងស្របច្បាប់នៅទូទាំងប្រទេស ខណៈប្រទេសថៃមានចំនួនប្រជាជនសរុប ៦៧ លាន នាក់។ ប៉ុន្តែ បើយោងតាមទិន្នន័យ ពី gunpolicy.org ដោយ Sydney School of Public Health នោះ បង្ហាញអោយដឹងថា តួរលេខប្រជាជនថៃកាន់កាប់កាំភ្លើងខុសច្បាប់ ជិត ១០លាននាក់ឯណោះ ។

ភាពជាម្ចាស់កម្មសិទ្ធកាំភ្លើងស្របច្បាប់ នៅក្នុងប្រទេសថៃ ចាប់ បដិសន្ធិឡើង តាំងពី ឆ្នាំ ១៩៤៧ ខណៈច្បាប់បញ្ជាក់ថា អាជ្ញាប័ណ្ណកាន់កាប់កាំភ្លើងស្របច្បាប់ អាចអនុម័តទទួលស្គាល់បាន ក្រោម លក្ខខ័ណ្ឌស្វ័យការពារ ការការពារទ្រព្យសម្បត្តិសកម្ម កីឡា ក៏ដូចជា ប្រមាញ់ជាដើម។ កាំភ្លើងខ្លី ដែលភ្ជាប់មកនូវអាជ្ញាប័ណ្ណស្របច្បាប់ សម្រាប់ការជួញដូរ អាច រក ទិញបានក្នុងតម្លៃ ៦០០ដុល្លារ ខណៈគ្មានការរំខាននៃការបំពេញឯកសារអ្វីនោះទេ ។

តួរលេខឆ្នាំ ២០១៣ ក្នុងចំណោមពលរដ្ឋថៃ ១០០,០០០នាក់ ក្នុងនោះ ៨នាក់ ត្រូវបានស្លាប់បាត់បង់ ជីវិតដោយសារកាំភ្លើង ខណៈតួរលេខមួយនេះ គឺខ្ពស់ដល់ទៅ២ដងបើធៀបទៅនឹង សហរដ្ឋអាមេរិក ។ ក្រុមអ្នកជំនាញ កាំភ្លើង លើកឡើងអោយដឹងថា កង្វះខាតចំណេះដឹង ពាក់ព័ន្ធ ច្បាប់ស្របច្បាប់ កាំ ភ្លើង នៅក្នុងប្រទេសថៃ គឺជាកត្តាមួយដែលនាំអោយមានការកើនឡើង អត្រា ស្លាប់បាត់បង់ ជីវិត មន្រ្តីប៉ូលីសប្រទេសថៃ គូសបញ្ជាក់អោយដឹងថា កត្តាចម្បងដែលនាំអោយ ឲ្យ មានការកើនឡើងតួរ លេខ ពលរដ្ឋស្លាប់ ដោយសារកាំភ្លើង រួមមានដូចជា ករណីឆក់ និង ប្លន់ ជាដើម ។ការបាញ់បោះក្នុង ន័យការពារខ្លួន ក៏ជាកត្តាមួយដែល នាំ អោយមានការ កើនឡើង តួរលេខ ដូចគ្នា ដែរ ប៉ុន្តែមិនត្រូវ បាន ចាត់ចូល ជាបទឧក្រិដ្ឋនៅក្នុងប្រទេសថៃនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA