ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាអ្នកជំនាញចិននឹងធ្វើការសិក្សាពីលទ្ធភាពសម្រាប់គម្រោងសាងសង់ រថភ្លើងផ្លូវទោល (Monorail) នៅរាជធានីភ្នំពេញ។

ក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ចមួយ ទៅទីក្រុង Chongqing ដែលជាទីក្រុងធំមួយនៅភាគនិរតីប្រទេសចិន រដ្ឋមន្រ្តីក្រសួងសាធារណការកម្ពុជា លោក ស៊ុន ចាន់ថុល បានជួបជាមួយលោក Zhou Keqin អនុប្រធាននៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលជាស្ថាប័នពិគ្រោះយោបល់ផ្នែកនយោបាយនៅក្នុងប្រទេសចិន។

លោក Zhou បានប្រាប់រដ្ឋមន្រ្តីកម្ពុជាថា នាពេលអនាគតប្រទេសចិននឹងបញ្ជូនក្រុមអ្នកជំនាញការចិនមួយក្រុម ដើម្បីធ្វើការសិក្សាអំពីការសាងសង់គម្រោង ផ្លូវទោលសម្រាប់រថភ្លើង នៅភ្នំពេញ។

យោងតាមសាររបស់ លោក Zhou នៅលើបណ្តាញហ្វេសប៊ុក បានឱ្យដឹងថា ការសិក្សានេះនឹងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងសាលាក្រុង Chongqing និងក្រសួងសាធារណការរបស់ប្រទេសកម្ពុជា ដោយបន្ថែមថា វាក៏ផ្តោតទៅលើការបណ្តុះបណ្តាលធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងវិស័យដឹកជញ្ជូនផងដែរ។

លោក ស៊ុន ចាន់ថុល បាននិយាយថា លោករំពឹងថាកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

សូមបញ្ជាក់ថាការសិក្សាលទ្ធភាពសម្រាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ ឆ្លងកាត់ដោយស្វ័យប្រវត្តិ (AGT) ដែលជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដើរដោយចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញឥឡូវនេះកំពុងត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ៕

ប្រភព ៖ khmertimes