កំពង់ចាម ៖ យុវជនម្នាក់ បានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីរថយន្ដហែ សព(រថយន្ដស្រការនាគ) បើកបុកពេញមួយ ទំហឹង ខណៈដែលជនរងគ្រោះជិះម៉ូតូផ្លូវ កាលពីវេលាម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវ ជាតិលេខ៦ ភូមិតាសែន ឃុំផ្ដៅជុំ ស្រុកជើង ព្រៃ ខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះយ៉ុន យៀន អាយុ២២ឆ្នាំ រស់នៅភូមិឈើទាល ឃុំផ្ដៅជុំ ។

តាមមន្ដ្រីនគរបាលរូបនេះ មុនពេលកើត ហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-3556 បានធ្វើដំណើរឆ្លងផ្លូវ ជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែត្រូវរថយន្ដហែសពមួយគ្រឿង ម៉ាកហិនដា ពាក់ស្លាកលេខ ភ្នំពេញ 3B-4866 បុកជនរងគ្រោះ ពេលកំពុងជិះម៉ូតូ បណ្ដាលដួលក្រោមរថយន្ដរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់នៅពេល ដែលបញ្ជូនដល់ មន្ទីរពេទ្យ ។

សេចក្ដីរាយការណ៍បានបន្ដថា ក្រោយ ពេលកើតហេតុ អ្នកបើករថយន្ដដែលមិន ស្គាល់អត្ដសញ្ញា បានបើកទ្វាររត់គេចខ្លួន ដោយសុវត្ថិភាព ។

បច្ចុប្បន្នទាំងរថយន្ដនិងម៉ូតូ ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈ ដើម្បីរង់ចាំការដោះ ស្រាយបន្ដទៀត ។

ផ្ដល់សិទ្ធដោយ ដើមអម្ពិល