CamNews

ទេព បូព្រឹក្ស៖ «សូម​កុំ​វាយ​តម្លៃ​ខ្ញុំ ត្រឹម​តែ​សម្បក​ក្រៅ​ឲ្យ​សោះ»

(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេង សំឡេងពីរោះ និង​ពោរពេញទៅដោយសមត្ថភាពស្រីស្រស់ ទេព បូព្រឹក្ស ត្រូវបានទស្សនិកជន មើលឃើញថា នាងជាតារាពូកែតុបតែងខ្លួន និងលេងស្ទីលសាហាវ កាចៗមិនចាញ់តារាបរទេសនោះទេ ។ ពិសេស​ ទេព បូព្រឹក្ស តែងតែលេងពណ៌សក់ផ្សេងៗគ្នា ដែលគ្មានតារាចម្រៀងស្រីរូបណា ហ៊ានលេងពណ៌​ដូចជារូបនាងឡើយ រហូតទស្សនិកជនខ្លះមានហៅនាងថា «រាជនីសក់ពណ៌» ។ ថ្មីៗនេះ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ហង្សមាស និងជាគូសត្រូវ របស់អ្នកនាង ពេជ្រ សោភា កញ្ញា​ទេព បូព្រឹក្ស បានព្រលយឲ្យដឹងថា សូមមនុស្សទាំងអស់កុំមើលមកនាង រួចវាយតម្លៃតែសម្បកក្រៅ ព្រោះនាងមិនមែនជាមនុស្សដូចអ្វី ដែលអ្នកកំពុងមើលនោះទេ។

ថ្វីដ្បិតតែ ទេព បូព្រឹក្ស តុបតែងខ្លួនបានស្អាត​លេចធ្លោ និងទាក់ទាញ ប៉ុន្តែវាបានក្លាយជាឧបសគ្គ សម្រាប់អ្នករៀបចំកម្មវិធីមួយចំនួនទៅវិញ ព្រោះកម្មវិធីថ្នាក់ជាតិមួយចំនួន គេមើលរំលង ទេព បូព្រឹក្ស ព្រោះគេគិតថា នាងសក់ពណ៌ពិបាកចូលកម្មវិធីគេ ទាំងនាងមិនបានយកថវិកា​ផង ក៏នាងមិនបានចូលរួមឡើយ។ តារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស ទើបតែបាន​​បង្ហាញ​វត្តមាន ក្នុងកម្មវិធី «យុវជន និងវប្បធម៌ចែករំលែក» របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលជាកម្មវិធីមួយ នាងមិនទទួលបានប្រាក់កំរៃឡើយ ប៉ុន្តែ​ទេព បូព្រឹក្ស នៅតែចូលរួម ហើយនាំទាំងក្រុមរាំ​ជិតដប់នាក់ មកថែមទៀតផង ។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ទេព បូព្រឹក្ស ពេលទទួលបានការអញ្ជើញភ្លាម នាងឆែកក្នុងតារាង​ភ្លាម ឃើញថា ទំនេរអាចចូលរួមបាន ដោយ​ខាងសាលាសុំនាងឲ្យច្រៀង តែបីបទប៉ុណ្ណោះ ប៉ុន្តែក្រោយពីនាងចូលរួម ហើយមានការគាំទ្រខ្លាំង ពីសំណាក់និស្សិតពេទ្យទាំងអស់ ដែលយុវជនទាំងនោះ បានបង្ហាញក្ដីស្រឡាញ់​ចំពោះនាង ធ្វើឲ្យ ទេព បូព្រឹក្ស ច្រៀងថែមជូននិស្សិត​ ចំនួនពីរបទទៀត សរុបចំនួនប្រាំបទ ហើយនេះជាមោទនភាព សម្រាប់អ្នករៀបចំកម្មវិធី ដែលអាចធ្វើឲ្យនាង​មិនខ្លាចភាពនឿយហត់ និងសម្ដែងជូនបងប្អូន និស្សិតទាំងអស់ ។

តារាចម្រៀង ទេព បូព្រឹក្ស បានប្រាប់ Khmertalking ថា «កុំឃើញខ្ញុំលាបសក់ពណ៌ ថា​ខ្ញុំចិត្តអាក្រក់អី ការតុបតែងខ្លួន គ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះ ម្យ៉ាងវាជាអ្វីដែលខ្ញុំចូលចិត្ត តែសម្រាប់សកម្មភាព សប្បុរសធម៌ ខ្ញុំតែងលេចមុខជានិច្ច ទោះមិនបានប្រាក់ ក៏​មិនសំខាន់ ខ្ញុំ​អាចយកសមត្ថភាព និងទេពកោសល្យ​ ដើម្បីរកលុយ​ជូនអ្នក​ដែលត្រូវការជំនួយ »។

បន្ទាប់ពីបញ្ចប់កម្មវិធី គេឃើញ កញ្ញា ទេព បូព្រឹក្ស បានថតរូបជាមួយ​ក្រុមនិស្សិតពេទ្យ យ៉ាងសប្បាយរីករាយ ដោយមិនប្រកាន់ខ្លួនថា ជាតារាល្បីឡើយ ហើយនាងក៏ទទួលបានប័ណ្ណសរសើរ ពីសាកលវិទ្យាល័យវិទ្យសាស្ត្រ សុខាភិបាល ក្នុងនាម​ជាអ្នកសិល្បៈ បានជួយដល់សាលា​​ផងដែរ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង