CamNews

មេគយដុះស្លែ ខេត្តតាកែវ ត្រូវបានដាក់ ឲ្យចូលនិវត្តន៏

តាកែវ ៖ បន្ទាប់ពីបានកាន់កាប់ តំណែងជា ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តតាកែវ អស់រយៈពេលជាង មួយទស្សវត្តន៍ នៅទីបំផុតទៅលោក អេន សំអុល ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ហើយនៅក្នុងពិធីមួយ កាល ពីល្ងាចថ្ងៃ អង្គារ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដោយពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់ លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងគយ និងលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ។

យោងតាមសេចក្ដីប្រកាសមួយ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអានដោយមន្រ្តី នាយកដ្ឋាន គយម្នាក់ បានសម្រេចដាក់ឲ្យលោក អេន សំអុល ដែលបានបំរើការជាមន្រ្តីគយអស់ រយៈ ពេល៣៥ឆ្នាំ និងបានធ្វើជាប្រធានសាខាគយ និងរដ្ឋរករ ខេត្តតាកែវ អស់រយៈពេល១៣ឆ្នាំ ពោលគឺចាប់តាំង ពីឆ្នាំ ២០០១ រហូតមកដល់ចុងឆ្នាំ២០១៤នេះ ឲ្យចូលនិវត្តន៍ និងដាក់ជំនួស ដោយលោក កែវ វ៉ាន្នី មន្រ្តីគយ វ័យក្មេងនិងមានអតីតភាព ជាអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពត ឲ្យទទួលតំណែង ជាប្រធានគយប្រចាំ ខេត្តតាកែវនេះ។

នៅក្នុងពិធីផ្លាស់ប្ដូរតំណែងនោះ លោកមេគយ ចាស់លោក អេន សំអុល បានឡើងអាន របាយការណ៍ ជូនគណៈអធិបតីយ៉ាងខ្លីកំប៉ិត និងត្រូវបានគេ សង្កេតឃើញទឹកមុខ របស់លោកស្រពាប់ស្រពោន ហាក់ ដូចជាកំពុង តែសោកស្ដាយ និងតំណែងខ្លាញ់មួយនេះ ដែលត្រូវបាត់បង់។

គួរកត់សម្គាល់ថា នៅក្នុងរជ្ជកាល ដែលលោក អេន សំអុល បានកាប់កាប់តំណែង ជាមេគយ ប្រចាំខេត្ត តាកែវ បើទោះបីជាចំណូល នៃការប្រមូលពន្ធមានការ កើនឡើង ជារៀងរាល់ឆ្នាំក្ដី ក៏ប៉ុន្តែមានភាព មិន ប្រក្រតី ជាច្រើនបានកើតឡើង នៅក្នុងស្ថាប័នប្រមូលពន្ធជូនរដ្ឋដ៏សំខាន់មួយនេះ ជាពិសេសពាក់ព័ន្ធ ទៅនិងអសមត្ថភាពរបស់មន្រ្តីគយ ក្នុងការទប់ស្កាត់ទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសវៀតណាម ហើយក៏មានមន្រ្តីគយខិលខូច មួយចំនួន បានស៊ុំគ្រលំជាមួយពួកឈ្មួញ ដោយបានវៃពន្ធមិនគ្រប់ជូ នរដ្ឋផងដែរ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល