CamNews

យន្តហោះ ម៉ាឡេស៊ី បាត់ខ្លួន ឈានចូល ដល់សប្តាហ៍ ទីពីរ ខណៈ រកតម្រុយ ឈានចូល ថ្ងៃទី ៣

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័​រ សារព័ត៌មានបរទេស ស្កាយ ដែលទើប តែ   បានចេញផ្សាយ   កាលពីប៉ុន្មាន ម៉ោងមុននេះ អោយដឹងថា មកទល់នឹងថ្ងៃសៅរ៍នេះ ប្រតិបត្តិការរុករក យន្តហោះ ម៉ាឡេស៊ី បានឈានចូលដល់សប្តាហ៍ទី ២ ហើយ បើចាប់គិតតាំងពីថ្ងៃ បាត់ខ្លួន ខណៈ យុទ្ធនាការរុករក បំណែកកំទេចកំទី សង្ស័យ ថាជាបំណែក យន្តហោះម៉ាឡេស៊ីនោះ ក៏បានឈានចូលថ្ងៃទី ៣ ដូចគ្នា តែបើតាមរបាយការណ៍ នៅតែពុំទាន់មានតម្រុយជាក់ស្តែងដដែល

គួរបញ្ជាក់ថា ប្រតិបត្តិការរុករក កំទេចកំទី សង្ស័យថាអាចជា បំណែក យន្តហោះ ម៉ាឡេស៊ី ដែល បានបាត់ខ្លួន ដោយអាថ៍កំបាំងនោះ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃសៅរ៍ ឈានចូលដល់ថ្ងៃទីបីហើយ ស្របពេលដែលតម្រុយ កំទេចកំទី ខាងលើ ត្រូវបានគ ផ្តិតជាប់ តាមរយៈ ប្រព័ន្ធផ្កាយរណប របស់ រដ្ឋាភិបាល ប្រទេស អូស្រ្តាលី ខណៈវាមានទីតាំង ស្ថិតនៅភាគខាងត្បូង ឆៀងខាងលិច រដ្ឋ Perth ​ប្រទេសអូស្រ្តាលី ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ បន្តអោយដឹងថា វិសាលភាពរុករក នាពេលនេះ បានគ្រប់ដណ្តប់ ដល់ទៅ ៣៦,០០០ គ.ម ការ៉េ ឯណោះ ដោយនៅក្នុងនោះ មានការសហប្រតិបត្តិការយ៉ាងគំហុក ពី សំណាក់រដ្ឋាភិបាល មកពីច្រើ​នប្រទេស​ ក្នុងការបញ្ជូន កម្លាំងយោធា របស់ខ្លួន រួមមានតាំងពី យន្ត ហោះចម្បាំង នាវា និង ឧទ្ធម្ភាគចក្រជាដើម ។

គួរបញ្ជាក់ថា ប្រតិបត្តិការចុងក្រោយនេះ ប្រភព បានបញ្ជាក់អោយដឹងថា កងកម្លាំងចម្រុះ មកពី គ្រប់ប្រទេស បានសម្រុកទៅកាន់ដែនទឹក ប្រទេស អូស្រ្តាលី ខណៈ មានការអះអាងថាបានផ្តិតជាប់ រូបថត កំទេចកំទី ប្រវែង ២៤ ម៉ែត្រ មួយ និងប្រវែង ៥ ម៉ែត្រ មួយ សង្ស័យថា​ អាចជាបំណែកយន្ត ហោះម៉ាឡេស៊ី ដែលបានធ្លាក់ តែទោះជាយ៉ាងណា មកដល់ថ្ងៃទី ៣ នៃការរុករក ហើយ ក៏នៅតែពុំ ទាន់រកឃើញ និង គ្មានតម្រុយដដែល ។

ឧបនាយករដ្ឋមន្រ្តី ប្រទេស អូស្រ្តាលី Warren Truss អោយដឹងថា មិនទាន់ មានការអះអាងនៅ ឡើយទេ ថាតើ វាពិតជា បំណែកយន្តហោះ ម៉ាឡេស៊ី ឬក៏យ៉ាងណា ពីព្រោះថា តម្រុយចុងក្រោយ នេះស្ថិតនៅ ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ តែផ្ទុយទៅវិញ ខណៈតម្រុយទាំងនោះអាច លិចបាត់ទៅបាតសមុទ្រ វាអាចជា ប្រដាក់ដាក់សម្ភារៈ (កុងតែន័រ Container ) ដែលបានជ្រុះចេញ ពីកាប៉ាល់ ដឹកកុងតែន័រក៏ថាបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ