CamNews

សិដ្ឋ ឆលីដារងការជេរ​ ប្រមាថពីអ្នកលេង Facebook ថាជា "ស្រីខូច"

ភ្នំពេញ៖ ពិធីការិនី និយមតែងខ្លួន បែបសុភាពរាបសារ ៗរមទម្យ និងតែង តែព្យាយាម គេចវេសពី សារព័ត៌មាន ព្រោះតែ មិនចង់ មានរឿងអាស្រូវ កញ្ញា សិដ្ឋ ឆលីដា ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយក្នុង នោះ ម្ចាស់ Account Facebook មានឈ្មោះថា Voleak Heng បានជេរប្រមាថកាតទាន នាងធ្ងន់ៗ ថា "ជាស្រីខូច" ។

កញ្ញា សិដ្ឋ ឆលីដា គឺជាតារាស្រីមួយដួង ដែលមិនចូលចិត្ត ផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ទាក់ទងជីវិតឯកជន និងរឿងរ៉ាវស្នេហាឡើយ ប៉ុន្តែនៅទីបំផុត អ្វីដែលតារាស្រីរូបនេះ មានភាពខ្លាចរអានោះ បានកើតឡើងលើរូបនាងដដែល ដោយថ្មីៗនេះ មានអ្នកលេង Facebook ម្នាក់ មានឈ្មោះថា Voleak Heng បានប្រើភាសាអសុរោះជេរប្រមាថ និងមើលងាយកិត្តិយសនាង ដោយហៅនាងសុទ្ធតែជា “ស្រីខូច” ។

នៅក្នុង Account Facebook ដែលមានឈ្មោះ ថា Voleak Heng បានយករូបថត របស់ពិធីការិនី មុខមូលក្រឡង់ កញ្ញា សិដ្ឋ ឆលីដា មកបង្ហោះ ហើយសរសេរជេរធ្ងន់ៗ ថា “ មីឆ្កែដាច់ដាបសូម្បី តែនៅក្នុងក្លឹប ខារ៉ាអូខេ ក៏វាឲ្យគេធើ(ធ្វើ)វា ដើម្បីលុយដែរ …ដូចជានាង ឆលីដា នេះ ក៏ជាអ្នកធ្វើឲ្យវិស័យសិល្បៈ ធ្លាក់ចុះដែរ (ជាស្រីលក់ខ្លួន តាមផ្ទះសំណាក់)” ។ លើសពីនេះ នៅមានសារមួយចំនួនទៀត ដែលសុទ្ធសឹងតែជាពាក្យប្រមាថនាងធ្ងន់ៗ មិនសំចៃមាត់ឡើយ ប៉ុន្តែ LookingTODAY សូមមិនធ្វើការអត្ថធិប្បាយ អ្វីឲ្យវែងឆ្ងាយឡើយ ។

សម្រាប់ការបញ្ចេញសារ រិះគន់ចំៗ ទៅលើតារាស្រីនាង ឆលីដា នេះ គេមិនបានដឹងច្បាស់ទេ ថាម្ចាស់ Account Facebook ខាងលើនោះ មានចេតនាអ្វី និងមានជម្លោះធ្ងន់ធ្ងរ ជាមួយកញ្ញា សិដ្ឋ ឆលីដា នោះទេ បានជាចេញ មុខបង្ខូចកិត្តិយសនាង ជាសាធារណៈបែបនេះ ។ ទាក់ទងនឹងការលើកឡើងខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅម្ចាស់សាម៉ីខ្លួននាង ឆលីដា បានទេ កាលពីពេលថ្មីនេះ ដើម្បីជម្រះមន្ទិលសង្ស័យនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល