CamNews

ករុណា ពេជ្រ ចូល​ហាង​ទំនើប​នៅ​បារាំង ទិញ​កា​បូប ម៉ាក​ល្បីៗ តម្លៃ​រាប់​ពាន់​ដុល្លារ លួង​ចិត្ត​ខ្លួន​ឯង

(ប៉ារីស)៖ តារាចម្រៀង​ប្រចាំផលិតកម្ម ថោន​ លោក​ ករុណា ពេជ្រ​ ត្រូវបានគេស្គាល់ថា លោកមិនត្រឹមតែ ជាតារាចម្រៀងធម្មតាៗនោះទេ​ លោកក៏ជាអ្នកគ្រប់គ្រងមួយរូប ​នៅមជ្ឈមណ្ឌលកំសាន្ត ថោន​ និងជា​ម្ចាស់ក្រុមហ៊ុន «ករុណា​ ពេជ្រ ពិធីការ និងដេគ័រ​» ព្រមទាំងជាម្ចាស់វីឡាដ៏ស្កឹមស្កៃតម្លៃជាង៧០​ម៉ឺនដុល្លារ​ទៀត​ផង។ ថ្មីៗនេះតារាចម្រៀង​បែបយុវវ័យ លោក ករុណា ពេជ្រ បានធ្វើដំណើរ ចេញទៅកម្សាន្តនៅក្នុងប្រទេសបារាំង បន្ទាប់ពីធូរស្បើយ​ពីការងារច្រៀង និងស​ម្ដែង ដោយក្នុងនោះ​លោក​បានទិញរបស់របរ ប្រើប្រាស់ មានដូចជាកាបូបស្ពាយ និងរបស់ប្រើប្រាស់ជាច្រើនទៀត ដែលមើលទៅសុទ្ធសឹងតែ ជារបស់មានម៉ាកផលិតផលល្បីៗ។

ដោយសាររដូវនេះជា​ រដូវ​វស្សា​ សកម្មភាពរកស៊ីរបស់តារាចម្រៀង ករុណា ពេជ្រ ​ត្រូវបានផ្អាក​ ហើយលោកក៏សម្រេចចិត្ត ធ្វើដំណើរកំសាន្តទៅប្រទេសបារាំង ដើម្បីដើរលំហែ​ ព្រោះរយៈពេលជាច្រើនខែមកនេះ លោកប្រឹងប្រែងរកស៊ីខ្លាំង​ ត្រូវដើរលេងខ្លះ ដើម្បីលួងចិត្តខ្លួនឯង និងរំសាយទុក្ខកង្វល់ក្នុងមួយរយៈខ្លី។​

ក្រៅពីដើរលេង​លំហែរ​ក្រៅប្រទេស ដែលចំណាយលុយ​រាប់ពាន់ដុល្លារ​ លោកថែមទាំងទិញកាបូបប្រេនៗ(ម៉ាកល្បី)ដ៏ល្បី ពីបារាំងមកផងដែរ​ ដែលតំលៃកាបូបនោះ ថ្លៃគួរសម។
លោក​ ករុណា​ ពេជ្រ បាននិយាយថា​ លោកទិញវាដើម្បីលួងខ្លួនឯង​ ក្រៅពីទិញរួច លោកថែមទាំងថតហាង ដែលលោកបានទិញ ដើម្បីកុំឲ្យគេថា លោកទិញទំនិញកូពី។

សម្រាប់លោក ករុណា​ ពេជ្រ​ ទោះបីលោកទិញកាបូបតំលៃរាប់ពាន់ដុល្លារ មកប្រើក៏មិនចម្លែកដែរ​ ព្រោះលោកមានប្រាក់ចំណូលរាប់ម៉ឺនក្នុងមួយខែៗ​ ដែលនេះក៏បង្ហាញថា អ្នកសិល្បៈខ្មែរក៏មិនអន់ដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង