ភ្នំពេញ ៖ បុគ្គលិកផ្នែកអនាម័យ ដែលបម្រើការងារ នៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ចំនួន៨០នាក់ កាលពី វេលាម៉ោង៤ រសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥ បាននាំគ្នាប្រមូល ផ្ដុំធ្វើកូដកម្ម មិនចូលធ្វើការ ដោយឈរនៅពីមុខ ព្រលានយន្ដហោះ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយទាមទារ ការដំឡើងប្រាក់ខែ ពី៩០ដុល្លារទៅ១២៨ដុល្លារ ។

នេះជាការតវ៉ាលើកទី១ របស់ក្រុមបុគ្គលិក ផ្នែកអនាម័យ នៅក្នុងព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ដើម្បីទាមទារ ការដំឡើង ប្រាក់ខែរបស់ពួកគាត់ ។

យោងតាម ប្រភពព័ត៌មានពីបុគ្គលិកផ្នែក អនាម័យ ដែលចូលរួមការធ្វើកូដកម្មបាន និយាយថា ដោយសារតែប្រាក់ខែ ត្រឹម៩០ ដុល្លារនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យពួកគេមិនអាច ទ្រទ្រង់ជីវភាព បានល្អប្រសើរ ទើបនាំគ្នាតវ៉ាឱ្យ ថៅកែដំឡើងប្រាក់ខែគួរសម ។

ប្រភពព័ត៌មានពីក្រុមបុគ្គលិក ពួកគេទាំង ៨០នាក់ បានបម្រើការងារ ចែកជា៣វេន គឺពេលព្រឹក ពេលថ្ងៃ និងពេលយប់ ។ ក្រៅពីការតវ៉ាទាមទារការដំឡើងប្រាក់ខែ ក្រុមបុគ្គលិកទាំងនេះ ក៏បានលើកឡើងពីការ កៀបសង្កត់ របស់មេដឹក នាំនៅ ក្នុងការងារថែមទៀតផង ។

ជាមួយ និងការតវ៉ាធ្វើកូដកម្ម សុំដំឡើង ប្រាក់ខែខាងលើនេះ ប្រធានសហព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បាននិយាយថា នេះជាលើកទី១ហើយ ដែលបុគ្គលិកផ្នែក អនាម័យនៅ ក្នុងព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានផ្ទុះកូដកម្ម ។

សេចក្ដីរាយការណ៍ពី ភ្នាក់ងារយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក សេង ឡុង បានឱ្យដឹងថា ក្រុមបុគ្គលិក បាននាំគ្នា រំសាយទៅវិញ នៅព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ដោយពុំទាន់ទទួលបាន ដំណោះស្រាយ ពីថៅកែក្រុមហ៊ុននៅឡើយទេ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាច ស្វែងរកការបកស្រាយ ណាមួយពីតំណាងក្រុមហ៊ុន នៅឡើយទេ ។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗ នេះ បុគ្គលិកនៅក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក៏បានផ្ទុះកូដកម្ម ម្ដងរួចមកហើយ ដើម្បីទាមទារ អត្ថប្រយោជន៍ផ្សេងៗសម្រាប់ពួកគេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល