អាគារដ៏ខ្ពស់មួយមានរាងកោងដែលកំពុងត្រូវបានសាងសង់នៅក្រុង London ប្រទេសអង់គ្លេស
បានបង្កការភ្ញាក់ផ្អើល និងធ្វើឱ្យមនុស្សមួយចំនួនខឹងសម្បារ ដោយសារតែការជះពន្លឺព្រះអាទិត្យ
ពីកញ្ចក់របស់អាគារ ធ្វើឱ្យរថយន្ដនៅខាងក្រោម ត្រូវរលាយ។

ក្រុមស្ថាបត្យករ បានពង្រីកទំហំអាគារនៅផ្នែកខាងលើ បណ្ដាលឱ្យអាគារ កំពស់ ៣៧ជាន់
មានឈ្មោះថា 20 Fenchurch Street នៅក្រុង London ក្លាយជាកញ្ចក់ផតដ៏ធំមួយ បែរមុខទៅ
ទិសខាងកើត។ ប្រការនេះ នាំឱ្យកំដៅរបស់ព្រះអាទិត្យ ជះមកលើកញ្ចក់ ហើយចាំងត្រឡប់
ចុះមកចំរថយន្ដដែលនៅចតខាងក្រោម បណ្ដាលឱ្យ រលាយទឹកថ្នាំ និងផ្នែកខ្លះរបស់រថយន្ដ
មួយចំនួន។

លោក Martin Lindsay ជាម្ចាស់រថយន្ដមួយគ្រឿង ដែលត្រូវកំដៅរបស់អាគារដុតឱ្យខ្លោច

Martin Lindsay ម្ចាស់រថយន្ដមួយគ្រឿង ដែលត្រូវរលាយទឹកថ្នាំ ផ្នែកខ្លះនៃរថយន្ដ មានការខឹង
សម្បារជាខ្លាំង នៅពេលរថយន្ដ Jaguar XJ របស់គាត់ ត្រូវរលាយទឹកថ្នាំ និងកោងផ្នែកខាង
ក្រោយ ព្រះទាំងកញ្ចក់មើលក្រោយរបស់រថយន្ដ ដោយសារកំដៅជះពីកញ្ចក់នៃអាគារនេះ។

ក្រៅពីនេះ ម្ចាស់រថយន្ដមួយគ្រឿងផ្សេងទៀត ឱ្យដឹងថា សូម្បីតែកញ្ចប់ដំឡូងបារាំងចៀនរបស់
គាត់ដែលដាក់នៅក្នុងរថយន្ដ ក៏ត្រូវរលាយដូចគេដុត។

អ្នកយកព័ត៌មានម្នាក់ បានធ្វើការពិសោធកំដៅ ដោយការចៀនពងមាន់ នៅក្បែរអាគារ។

រូបភាពខាងលើនេះ បង្ហាញថា កំដៅព្រះអាទិត្យ ជះទៅលើកញ្ចក់នៃអាគារ ហើយកញ្ចក់ក៏ជះ
ពន្លឺមកខាងក្រោម។

ឧបករណ៍វាស់កំដៅ នៅក្បែរអាគារ កន្លែងដែលមានពន្លឺជះពីកញ្ចក់ មានកំដៅឡើងដល់ទៅ
៦៩,៨អង្សា។

បញ្ហានេះ បានបង្កការមិនពេញចិត្តដល់សាធារណជន ពិសេសគឺអ្នកដែលត្រូវចតរថយន្ដនៅ
ក្បែរអាគារ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកសាងសង់ បានគ្រោងនឹងដំឡើងបន្ទះមួយ
ដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ ១៥ម៉ែត្រ ដើម្បីបិទបាំងកំដៅ សម្រួលដល់ប្រជាជន និង
បណ្ដាក្រុមហ៊ុននៅក្បែរនោះ។

ប្រភពព័ត៌មានបានឱ្យដឹងថា អនាគតខាងមុខ ក្រុងវិស្វករនឹងមិនធ្វើការប្ដូរផ្លាសរចនាសម្ព័ន្ធ
របស់អាគារដែលមានទឹកប្រាក់ ៣១០លានដុល្លារអាមេរិក ហើយដែល នឹងត្រូវសាងសង់រួច
រាល់នៅឆ្នាំក្រោយនេះនោះទេ ជំនួសមកវិញ ពួកគេនឹងរកវិធីសាស្ដ្រផ្សេង ដូចជាការប្រើប្រាស់
បន្ទះហ្វីលបិទពីខាងក្រៅកញ្ចក់ ដើម្បីបំបែកពន្លឺដែលជះពីព្រះអាទិត្យ។

ដោយ ៖ តារា
ប្រភព ៖ theguardian/City AM