ប្រហែលជាឆ្ងល់ថាច្រើនឆ្នាំហើយដែលបាត់ដំណឹងតារាមានតូចកំពស់ទាបល្មមសាច់សខ្ចី ចូល
ចិត្តស្លៀកខ្លី បង្ហាញសាច់ភ្លៅខ្ចីដូចបណ្ដូលចេក អតីតភរយាលោក ផាន សុផាត និងជាមេម៉ាយ
ស្រួយស្ញោកកាលពីប៉ុន្មានឆ្នាំនោះ គ្រាន់តែរំឭកដល់ថាជាអតីតប្រពន្ធលោក ផាន សុផាត នោះ
មានលោកអ្នកមួយចំនួនប្រហែលជាបានស្គាល់ហើយថាជាអ្នកនាង អ៊ុំ គន្ធា។

លោកអ្នកមួយចំនួនដែលធ្លាប់បានដឹងអំពីជីវិតរបស់នាងដែលជោគជ័យក្នុងការរកស៊ីរហូតដល់
ពេលដែលបែកបាក់ស្នេហានោះប្រហែលជាដឹងហើយថានាងមិនអន់ណាស់ណានោះទេ គឺជា
នារីដែលអាចរកស៊ីចិញ្ចឹមខ្លួនឯងបានយ៉ាងងាយ ហើយមានមនុស្សមួយចំនួនប្រហែលជាគិតថា
មកដល់ពេលនេះនាងប្រហែលជាកំពុងសំងំសុខស្រួលជាមួយស្វាមីថ្មី និងកូនៗនៅក្រៅប្រទេស
ហើយមើលទៅ ប៉ុន្តែអ្វីដែលលោកអ្នកកំពុងអាននេះនឹងមិននាំទៅដល់អ្វី ដែលមនុស្សមួយចំនួន
រំពឹងទុកចំពោះអតីតតារាចម្រៀងរូបនេះនោះទេ។

បើតាមប្រភពព័ត៌មានពីគេហទំព័រអង្គធំមេឌា បានអោយដឹងថាក្រុមការងារយកព័ត៌មានរបស់គេ
បានជួបអ្នកនាង អ៊ុំ គន្ធា ដោយចៃដន្យនៅម្ដុំមាត់បឹងបាយ៉ាប ជាមួយនិងកូនប្រុសទាំង ២ ដោយ
ដោយមានយួរធុងដាក់ខ្ចៅខ្យងផង។ លោកអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាដូច្នេះទៅ
វិញ?

អ្នកនាងអ៊ុំ គន្ធា អាយុ ៣២ ឆ្នាំ សព្វថ្ងៃសម្ងំលាក់ប្រាណជ្រក ក្រោមនឹមទុរគត នៅភូមិបឹងបាយ៉ាប
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបរាប់ភ្ជាប់ដោយភាពក្តុកក្តួលថាជីវិត
របស់នាងដែលធ្លាក់ខ្លួនមកដល់ថ្នាក់នេះ ព្រោះតែក្រោយពេលដែលបានលះលែងគ្នាជាមួយអតីត
ស្វាមីលោក ផាន សុផាត រួចមកនាងនៅមានគ្រាន់បើនៅឡើយទេ ដែលនាងបានប្រមែប្រមូលអ្វី
ដែលនៅសល់មកចាប់ផ្ដើមជីវិតថ្មីហើយបានទិញផ្ទះមួយនៅម្ដុំផ្សារមាន់អាំង ប៉ុន្តែមិនដឹងជាកម្មអ្វី
ក៏ចាញ់បោកបុរសម្នាក់ អស់ប្រាក់រាប់ម៉ឺនដុល្លារ។

សព្វថ្ងៃ ឆាកជីវិតនាង និងកូនប្រុសទាំង ២ ជាទីស្រលាញ់ធ្លាក់ខ្លួនស្ទើររកអង្ករច្រកឆ្នាំងគ្មានជ្រក
កោនក្នុងផ្ទះគេ ណាមួយខ្លួននាងមានជំងឺផង មិនអាចធ្វើការធ្ងន់បានឡើយ។ ប្រឈមនឹងបញ្ហាជីវិត
នាងត្រូវបង្ខំចិត្តនាំកូនចុះរាវខ្ចៅខ្យង និងដកព្រលិត បេះត្រកួនក្នុងបឹងបាយ៉ាប យកទៅលក់។

ចំណែកឯលោក ផាន សុផាត វិញបើតាមចម្លើយរបស់កូនប្រុសទាំង ២ មើលទៅហាក់ដូចជាមិន
បានយកចិត្តទុកដាក់នឹងតំណក់ឈាមដែលបានបង្កជារូបរាងកូនប្រុសទាំង ២ នេះនោះទេ ទោះបី
ជាគេនៅជាអនីតិជនក្ដី។ កុមារា ផាត សុពេជ្រ អាយុ១២ឆ្នាំ និងកុមារាផាត សុវណ្ណ អាយុ១១ឆ្នាំត្រូវ
ធ្លាក់ខ្លួនរើសអេតចាយ និងជួយម្ដាយក្នុងការរាវខ្យង បេះត្រគួន ព្រលឹត លក់និងបោះបង់ការសិក្សា
ដោយសារតែខ្មាស់គេពេក។

ព័ត៌មាននេះទើបនឹងបានចេញនាពេលថ្មីៗនេះប៉ុណ្ណោះដែលច្រើនឆ្នាំមកហើយដែលមនុស្សភាគ
ច្រើនគេគិតថាអ្នកនាង អ៊ុំ គន្ធា បាននាំកូនចេញទៅនៅក្រៅប្រទេស ការពិតទៅនាងបានធ្លាក់ខ្លួន
តោកយ៉ាករកអង្ករច្រកឆ្នាំងគ្មាន ហើយរឿងនេះប្រហែលជាកំពុងតែរៀបល្បីហើយ យើងចាំមើល
ទាំងអស់គ្នាថាតើលោក ផាន សុផាត ជាអតីតតារាម្នាក់ដែរនោះ អាចមានប្រតិកម្មឬយ៉ាងណាបើ
កូនៗទាំង ២ ធ្លាក់ខ្លួនដល់មិនបានទៅរៀនទៅសូត្រទាំងខ្លួន នៅក្រោមនីតិភាពបែបនេះនោះ?

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ akt-media