CamNews

ព្រះរាជពិធី​ពន្លត់ទៀនជ័យ នឹងប្រារព្ធឡើងនៅរសៀល ថ្ងៃទី១១វិច្ឆិកា

នៅរសៀលថ្ងៃទី ១១វិច្ឆិកានេះ នៅវិមានឯករាជ្យនឹងមានប្រារព្ធ​ព្រះរាជពិធី​ពន្លត់ទៀនជ័យ បញ្ចប់
ពិធីបុណ្យជាតិ អបអរខួបអនុស្សាវរីយ៍​ខួបលើក ទី៥៩ នៃទិវា​បុណ្យ​ឯករាជ្យជាតិ​។

ក្នុងពិធីខាងលើនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជ​តំណាងដ៏​
ខ្ពង់ខ្ពស់​របស់​ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
នឹងធ្វើការពន្លត់ទៀតជ័យ នៅវិមានឯករាជ្យ ដែលត្រូវបាន​ប្រទាន​ភ្លើង​ជ័យ​កាលពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ
២០១២ ដើម្បីបញ្ចប់ពិធីបុណ្យជាតិ អបអរខួបអនុស្សាវរីយ៍​ខួបលើក ទី៥៩ ទិវា​បុណ្យ​ឯករាជ្យជាតិ​
៩វិច្ឆិកាឆ្នាំ ១៩៥៣ - ៩វិច្ឆិកា ២០១២។

ទិវាបុណ្យឯករាជ្យជាតិ នេះ ត្រូវបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដែល​ថ្ងៃទីមួយ​មានព្រះរាជពិធី​
ប្រទាន​ភ្លើង​ជ័យ​ គឺថ្ងៃ៩-វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ជាថ្ងៃ​ព្រះរាជ​ពិធី​ពន្លត់​
ភ្លើង​ជ័យ។

គួររំលឹកថា មុនកិច្ច​ប្រារព្ធពិធីផ្លូវការ សម្រាប់ឆ្នាំនេះ ក្រសួង ស្ថាប័ន សាលារាជធានីភ្នំពេញ សាលា​
ខណ្ឌ​ទំាង៩ បានដឹកនាំ​ប្រតិភូ​របស់​ស្ថាប័នរៀងខ្លួន យកកំរងផ្កា ទៅដាក់​នៅវិមាន​ឯករាជ្រមួយថ្ងៃ
មុនគឺ កាល​ពី​រសៀល​ថ្ងៃទី០៨ ខែវិច្ឆិកា នេះផងដែរ៕

ដោយ ៖ សីហា
ប្រភព ៖ PP