ភ្នំពេញ ៖ បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានចុះផ្សាយជុំវិញរឿងរ៉ាវ សហាយស្មន់
រវាងបងថ្លៃស្រី និងប្អូនថ្លៃប្រុស របស់លោកស្នងការ រងនគរបាល ខេត្ដតាកែវ និង ភរិយា រហូត
ធ្វើឱ្យកូនទាំងពីរនាក់លែងលះជាមួយប្ដី និងប្រពន្ធរួចមក កូនស្រីឈ្មោះស៊ុន សូត្រច័ន្ទតារា ហៅ
ស្រីដា បានចេញមុខ មកបំភ្លឺនិង បដិសេធ ចោលទាំងស្រុងនូវការលើកឡើងខុសពីការពិតដែរ
ថាក្រុមគ្រួសាររបស់នាង ដឹកនាំដោយម្ដាយឈ្មោះខូវ សុផា ទៅជេរបញ្ចោនិងវាយធ្វើបាប អតីត
ប្ដីរបស់ខ្លួន នៅកណ្ដាលផ្សារទំនើបសូរិយានោះ ។

នាងស៊ុន សូត្រច័ន្ទតារា ដែលត្រូវជាកូន ស្រីរបស់លោកស៊ុន ថន ស្នងការរងនគរបាល ទទួល
បន្ទុកកណ្ដាលមធ្យោបាយខេត្ដតាកែវ និងប្រពន្ធឈ្មោះខូវ សុផា បានរៀបរាប់ប្រាប់ ដើមអម្ពិល
តាមទូរស័ព្ទទាំងហូរទឹកភ្នែករហាមថា តាមពិតទៅប្ដីរបស់នាងឈ្មោះសិដ្ឋ តិយ៉ាស័ក្ដិ ពិតជាបាន
លួចសហាយស្មន់ជាមួយ បងថ្លៃស្រី របស់ខ្លួនឈ្មោះកុយ រត្ន័ចិន្ដា ពិតប្រាកដមែន ដែលត្រូវជា
ប្រពន្ធបងប្រុសរបស់នាង ឈ្មោះស៊ុន ថារិទ្ធ ។

ស៊ុន សូត្រច័ន្ទតារា បាននិយាយទាំងអួល ដើមកថា សាលាដំបូងខេត្ដតាកែវ បានចេញ សាលក្រម
លែងលះជាប្ដីប្រពន្ធនិងគ្នារួចហើយ ប៉ុន្ដែប្ដីរបស់នាង សិដ្ឋ តិយ៉ាស័ក្ដិ បានចុះ ចេញពីផ្ទះចោលកូន
ប្រុស វ័យក្មេងទាំងពីរ នាក់ ដោយគ្មានការទទួលខុសត្រូវជាឪពុក នោះឡើយ ហើយសូម្បីតែលុយ
មួយរៀល ហែកជាបួន ក៏មិនទុកឱ្យកូនប្រុស ដើម្បីចិញ្ចឹមបីបាច់នោះទេ ។

ស្ដ្រីរូបនេះដែលបានអះអាងថាប្ដីរបស់នាងបានចាកចេញពីផ្ទះ គ្មានអាណិតកូន តូចៗទាំងពីរនាក់
នោះ បន្ដរៀបរាប់ទាំងឈឺ ចាប់ថា ប្ដីរបស់ខ្លួនបានលួច ផិតក្បត់ ជាមួយ បងថ្លៃស្រីកាលពីថ្ងៃទី០១
ខែឧសភា ឆ្នាំ ២០១២កន្លងទៅ ហើយភស្ដុតាងពិតប្រាកដ ត្រូវបានបញ្ជាក់តាមវីដេអូឃ្លីបមួយ
ដោយ មិនអាច ប្រកែកបានឡើយ ។

ស្ដ្រីរូបនេះបានចាត់ទុកថា គឺជាការឈឺចាប់បំផុត ជាពិសេសម្ដាយរបស់ខ្លួន ដែលមានកូនទាំងពីរ
ម្នាក់ ត្រូវប្រពន្ធលួចផិតក្បត់ និងម្នាក់ទៀត ត្រូវប្ដីលួចផិតក្បត់ ។
នាងបានបញ្ជាក់លាយឡំនិងសំលេងយំ ខ្លាំងៗថា “ខ្ញុំជាប្រពន្ធ មានការឈឺចាប់បំផុត ខ្ញុំឈឺចាប់
និងចង់សួរទៅស្ដ្រីទាំងអស់ តើ ឈឺចាប់យ៉ាងណា បើមានរឿងរ៉ាវ កើតឡើង មកលើខ្លួនយ៉ាង
នេះ” ។ តាមស្រ្តីរូបនេះ ពួកគេខាងស្រី បានទៅធ្វើការសម្របសម្រួល នៅឯផ្ទះខាងប្រុសចំនួន
២ដងមកហើយ ប៉ុន្តែប្តីរូបនេះ និងក្រុមគ្រួសាររបស់គេ នៅតែមិនព្រម និងសុខចិត្តលែងលះ។

ទាក់ទិនការនាំទៅជួបអតីតប្ដីនៅកណ្ដាល ផ្សារសូរិយា កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣
កន្លងទៅនេះ ដោយមូលហេតុ ចង់ទាមទារអាហារកិច្ចពីប្ដីរបស់ខ្លួន ដើម្បី យកមកចិញ្ចឹមកូន ពី
ព្រោះពេលដែលប្ដីបាន ចាកចេញពីផ្ទះ តាំងពីនាងសម្រាលកូនប្រុស ទី២ បានមួយខែនោះ គឺ
ប្ដីអត់ទទួលខុសត្រូវ ក្នុងនាមជា ឪពុកម្នាក់ នោះឡើយ ។ ស្ដ្រីរូប នេះ បានចាត់ទុកថា ក្រុមគ្រួ
សាររបស់ខ្លួន គឺ ជាជនរងគ្រោះមួយពូជ នៅក្នុងរឿងសហាយ ស្មន់នេះ រហូតធ្វើឱ្យមានការ
លែង លះរវាងរូបនាង និងប្ដី រវាងបងប្រុសនិងប្រពន្ធ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល