ភ្នំពេញ ៖ តាំងពីបើកចំហរចំណងអាពាហ៍ពិពាហ៍ជាមួយនិងភរិយារួចមក ជីវីតប្តីប្រពន្ធរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ចេះតែមានការបង្ហាញភាពផ្អែមល្អែមជាសាធារណៈញឹកញាប់ ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត មុននេះបន្តិច ម្ចាស់បទ "គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ" រូបនេះបានធ្វើការឆ្លើយតបសារទៅនឹងភរិយារបស់ខ្លួនដោយនិយាយថា "បងជាប្តីធម្មតាៗម្នាក់ប៉ុណ្ណោះ អូនទើបជាភរិយាដ៏ល្អតាំងពីពួកយើងស្រលាញ់គ្នាមកអូនមិនដែលចង់បានអ្វីពីបងឡើយអូនថាសុំត្រឹមមានបងក្បែរនឹងស្រលាញ់អូន គឺគ្រប់គ្រាន់ហើយសំរាប់អូន(បងមានសំណាងណាស់ដែលមានអូនជាភរិយា" ។

គ្រាន់តែឃើញសារបែបនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នឹងកោតសរសើរមិនដាច់ពីមាត់ចំពោះតារាចម្រៀងរូបនេះ ក្នុងនាមជាស្វាមី និងឪពុកដ៏ល្អម្នាក់សម្រាប់គ្រួសារ ៕

ដោយ ៖ គន្ធា