(ក្រចេះ)៖ កម្លាំងនគរបាលស្រុកចិត្របុរី ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទដុតបំផ្លាញផ្ទះខ្លួនឯង នៅរសៀលថ្ងៃទីេ៣១ ខែមករា ឆ្នាំ២០១៥ នៅចំនុចភូមិច្រវ៉ាឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបង្កស្រវឹងស្រា ហើយឈ្លោះជាមួយប្រពន្ធកូន ។

នគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជំ សុខុម អាយុ៤៨ឆ្នាំ មុខរបរកសិករ ត្រូវបានកំលាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីបានធ្វេីសកម្មភាពដុតផ្ទះរួច។

ចំណែកស្រ្តីរងគ្រោះត្រូវជាប្រពន្ធ មានឈ្មោះកេីតសាមឿន អាយុ៤៧ឆ្នាំ មុខរបរកសិករមានកូនម្នាក់ មានផ្ទះទំហំ ៣×៦ម៉ែត្រ សង់អំពីឈេីប្រកសង្កសីត្រូវបានឆេះខូចខាតទាំងស្រុងនិងសំភារៈមួយចំនួន។

នគរបាលបន្តទៀតថាគ្រោយពីឃាត់ដើម្បីធ្វើការសួរនាំ ជនសង្ស័យឆ្លេីយថា ខ្លួនស្រវឹងស្រាមិនដឹងខ្លួនហេីយបច្ចុប្បន្ន ជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកចិត្របុរី ដេីម្បីចាត់ការបន្ត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី