CamNews

David De Gea ត្រូវបានរំពឹងទុកថា នឹងមិនចាកចេញពី ក្លឹបនោះទេ បន្ទាប់ពីរដូវកាលបញ្ចប់

ព័ត៌មានកីឡា៖ កីឡាករចាំទីរបស់ Man United ឈ្មោះថា David De Gea ត្រូវបានទទួលការរំពឹងទុកថា នឹង​មិនចាកចេញ ពីក្លឹបនោះទេ ក្រោយរដូវកាល ផ្ទេរកីឡាករត្រូវបញ្ចប់ ខាងមុខនេះ ។

David De Gea បានក្លាយជាមុខសញ្ញាដ៏សំខាន់បំផុតរបស់ក្លឹប Real Madrid ខណៈដែលកីឡាករ ក៏បានតែង​​តែ​ទទួចចង់ចាកចេញផងដែរ ។  David De Gea បានខកខានចូលរួមប្រកួតជា ក្លឹប មួយការប្រកួតរួច​ទៅហើយ​ កាលពីថ្ងៃសៅរ៍ ប៉ះជាមួយ Tottenham ហើយទទួលបានជ័យជំនះ ១-០ ។ ប៉ុន្ដែសម្រាប់ពីរប្រ​កួតកន្លង​មក គឺជាមួយ Barcelona និង Paris St-Germain កីឡាករ មិនអវត្ដមាននោះទេ ។

លោក Louis Van Gaal មានបំណងលក់កីឡាករ ទៅឲ្យ ក្លឹប Real Madrid ក្នុងតម្លៃថ្លៃបំបែកកំណត់ត្រាពិភព​លោកនៃទីផ្សារកីឡាករ ចាំទីរហូតដល់ទៅ ៣២លានផោន ប៉ុន្ដែត្រូវ Real Madrid បដិសេធហ៊ានឲ្យ តម្លៃត្រឹម​តែ ២២ លានផោន ហើយក្រោយមកទៀត ក៏ត្រូវផ្អាក រង់ចាំផុតរដូវកាលនេះ កីឡាករនឹងចប់កិច្ចកុងត្រា អាច​ផ្ទេរដោយមិនអស់ថ្លៃ។ លោក Louis Van Gaal មានបំណងពីរ ក្នុងការដោះដូរកីឡាករ​ម្នាក់នេះទី១ លក់ចេញ​ និង ទី២ ធ្វើជាថ្នូរដូរយក ខ្សែការពាររបស់ Real Madrid គឺ​កីឡាករ Sergio Ramos ប៉ុន្ដែ​ទីបំផុត ត្រូវរបេះទាំងពីរ ។

លោក Van Gaal បានប្រាប់ទៅអ្នកសារព័ត៌មានថា David De Gea គឺជាកីឡាករដែល សំខាន់បំផុតសម្រាប់ក្លឹបរបស់យើង អស់រយៈពេល ៣រដូវកាលមកហើយ ដូច្នេះយើងមិនអាចអនុញ្ញាតគាត់ឲ្យទៅ​ងាយៗនោះទេ។ ពួកយើងរង់ចាំមើលពេលវេលាល្អបំផុត រង់ចាំមើល ថាគាត់ពិតជាចាកចេញ ពី Man United ដើម្បីទៅកាន់ Real Madrid រឺយ៉ាងណា។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី