CamNews

ធ្លាយរបាយការណ៍ Donald Trump ជះលុយផ្ទាល់ខ្លួន ៦៦លានដុល្លារ ឃោសនាយុទ្ធនាការបោះឆ្នោត នៅអាមេរិក

(អាមេរិក)៖ តាមរបាយការណ៍ចុងក្រោយ​បានបង្ហាញថា ប្រធានាធិបតីអាមេរិកថ្មី​ដែលទើបជាប់ឆ្នោតបាន​មួយខែ លោក ដូណាល់ ត្រាំ បានចំណាយលុយផ្ទាល់ខ្លួនរបស់​លោកចំនួន ៦៦លានដុល្លារ នៅក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​ទាំងមូល ដែលតិចជាងគម្រោងដែលលោកបានគ្រោងចំណាយពីដំបូងចំនួន ១០០លានដុល្លារ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមហ៊ុនធំៗជាសម្ព័ន្ធពាណិជ្ជកម្មរបស់​លោក ត្រាំ ដែលពាក់ស្លាករបស់លោកផ្ទាល់​មានដូចជា យន្តហោះឯកជន​ផ្ទាល់ខ្លួន និងអគារ Manhattan គឺជាក្រុមហ៊ុនដែលជួយទ្រទ្រង់ធំបំផុត​ដល់យុទ្ធនាការ​ឃោសនាបោះឆ្នោតស្នូល​របស់លោក ត្រាំ ដែលបានចំណាយប្រាក់​រហូតដល់ទៅ ១១លានដុល្លារ។ យ៉ាង​ណាក៏ដោយចំនួននេះ គឺនៅតិចជាងការចំណាយរបស់​គូប្រជែងលោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន។

គួរបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះ ក្រុមចាត់ចែងយុទ្ធនាការរបស់លោក ត្រាំ បានបង្ហាញឲ្យដឹងថា លោក ត្រាំ បានលក់ភាគហ៊ុនក្នុងទីផ្សារមូលប័ត្រ​របស់លោកទាំងអស់​កាលពីខែមិថុនា ដែលមានតម្លៃ ៤០លាន​ដុល្លារ​ដើម្បីសម្រុកស្វែងរកសំឡេងគាំទ្រក្នុងយុទ្ធការឃោសនាបោះឆ្នោត ហើយលោកនឹងសហការីក៏​បាន​ស្វះស្វែង​រកដៃគូផ្តល់ជំនួយបន្ថែមទៀតផងដែរ។ ការលក់ភាគហ៊ុននោះ​បានកើតឡើងបន្ទាប់ពីលោកផ្ទាល់​បាន​ចំណាយ ៤៧លានដុល្លាររួចទៅហើយ​ក្នុងយុទ្ធការឃោសនាបោះឆ្នោត។

ជារួមលោក ត្រាំ បានប្រមូលថវិកាសរុប ៣៣៩លានដុល្លារ និងបានចំណាយទៅក្នុងយុទ្ធនាការអស់ ៣២២លានដុល្លារ ដែលតិចជាលោកស្រី គ្លីនតុន ដែលបានចំណាយរហូតដល់ទៅ ៥៦៥លានដុល្លារ​ឯណោះរហូតដល់បញ្ចប់យុទ្ធនាការបោះឆ្នោត។ តាមរបាយការណ៍ជាផ្លូវការ នៅប៉ុន្មានថ្ងៃចុងក្រោយនៃ​យុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ បានចំណាយ ៩៤លានដុល្លារ និងលោកស្រី គ្លីនតុន បានចំណាយច្រើនជាងគឺ ១៣២លានដុល្លារ៕

ប្រភព ៖ CNA