CamNews

ជនអន្ធពាល មួយក្រុមព្រួតគ្នា វាយកម្មករសំណង់ មួយក្រុមរងរបួស ធ្ងន់២នាក់

ភ្នំពេញ ៖ យុវជនម្នាក់ និងបុរសវ័យកណ្តាលម្នាក់ រងរបួសធ្ងន់ធ្ងរសន្លប់ នៅនឹងកន្លែងកើតហេតុ
ចំណែកឯ មិត្តភក្តិ ២នាក់ រត់គេចខ្លួនរួច ដោយសារតែ  ក្រុមក្មេងអន្ធពាល  មួយក្រុមព្រួតគ្នាវាយ
យ៉ាងចាស់ដៃ  ហើយគេចខ្លួនបាត់អស់ កាលពីលាម៉ោង៨ និង ២០នាទីយប់  ថ្ងៃទី១១  ខែកក្កដា
ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយ  ផ្លូវបេតុង  ភូមិជង្រុក សង្កាត់ ត្រ ពាំងក្រសាំង ខណ្ឌពោធិសែនជ័
រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីនគរបាលបានអោយដឹងថា ជនរងគ្រោះមានគ្នា៤នាក់ទី១ ឈ្មោះ ណែត ណាក់
ភេទប្រុស អាយុ ២២ឆ្នាំ រងរបួសបែកមាត់  បាក់ធ្មេញអស់៣ និង បែកក្បាល ពីក្រោយដួលសន្លប់
ទី២ឈ្មោះ សូរ សាញ់   ភេទប្រុស អាយុ  ៤៣ឆ្នាំ រងរបួសដាច់ស្លឹកត្រចៀក  ឆ្វេងផ្នែកខាងក្រោយ
ប្រវែង  ៤សង់ទីម៉ែត្រ និង រយះក្បាល ពីក្រោយខាងស្តាំ ដួលសន្លប់ឈឹង  ទី៣ ឈ្មោះ ស៊ុន ហុង
ភេទប្រុសអាយុ២៣ឆ្នាំ  ពុំមានរងរបួសអ្នកទាំងបីរស់នៅភូមិត្រពាំងភ្លែល ឃុំម្រោម ស្រុកអង្គជ័យ
ខេត្តកំពត   ទី៤ ឈ្មោះ គិត លាភ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុក
ស្រីសន្ធរ ខេត្តកំពង់ចាម  រងបួសពកក្បាលពីក្រោយ អ្នកទាំង៤   ជាកម្មករសំណង់  ស្នាក់នៅផ្ទះ
ជួលក្បែរ កន្លែងកើតហេតុ ។

សមត្ថកិច្ចបានបន្ថែមទៀតថា មុនកើតហេតុកម្មករទាំង៤នាក់នេះទំនេរពីការងារបាននាំគ្នាទៅស៊ី
ផឹកនៅខាងក្រោយម្តុំផ្សារជម្ពូវ័នសង្កាត់ចោមចៅ តាំងពីម៉ោង២រសៀលរហូតដល់វេលាកើតហេតុ
អ្នកទាំងបួនស្រវឹង រៀងខ្លួន នាំគ្នាដើរត្រឡប់មកកន្លែង  ស្នាក់នៅវិញ ស្រាប់តែ  មានយុវជនមួយ
ក្រុមផ្សេងទៀតមានគ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក មិនចាំស្លាក
លេខ ជិះមកពីក្រោយជេរប្រមាថ ទៅលើក្រុមកម្មករសំណង់ដោយចោទថាដើរ ពាសពេញទូទាំង
ផ្លូវក្រុមកម្មករឮដូច្នោះក៏មានការតបតវិញ  ធ្វើឲ្យក្មេងពាលទាំងបីនាក់  ផ្ទុះកំហឹងរហូតដេញវាយ
តប់គ្នាយ៉ាងអនាធិបតេយ្យបណ្តាលឲ្យក្រុមកម្មករ សំណង់រងរបួស២នាក់ដួលសន្លប់ឈឹង ភ្លាមៗ
នគរបាលមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ប៉ុន្តែជនសង្ស័យបានជិះម៉ូតូគេច
ខ្លួនបាត់ អស់ ទើបហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូច លេខ៧០  ដឹកយកទៅ
កាន់មន្ទីរព្រះកសុមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្រ្គោះអាយុជីវិតបន្ទាន់ ។

ចំណែកឯក្រុមបង្កវិញ  នគរបាលកំពុងតែធ្វើស្រាវជ្រាវនិង ឃាត់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅ
តាមផ្លូវ ឲ្យខាងតែបាន៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល