ប្រធានសហជីពកម្មករមួយរូប កាលពីម្សិលមិញបានស្នើសុំឲ្យរដ្ឋាភិបាលធ្វើការ សហការជាមួយអង្គការពលកម្មអន្តរជាតិ ដើម្បីរៀបចំគម្រោងគោលនយោបាយ លំនៅដ្ឋានថ្មីដែលមានតំលៃសមរម្យ សម្រាប់កម្មកររោងចក្រកាត់ដេរ។

លោក សោម អូន ប្រធានសម្ព័ន្ធសហជីពសម្ព័ន្ធជាតិ នៃកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ឋទិវាពលកម្មអន្តរជាតិថា លំនៅដ្ឋានដែលមានតំលៃសមរម្យសម្រាប់កម្មករកាត់ដេរ នៅតែតម្រូវការចាំបាច់។

លោក អូន បានមានប្រសាសន៍ថា ”កម្មករភាគច្រើនដែលធ្វើការនៅភ្នំពេញ រស់នៅក្នុងផ្ទះជួល។ ពួកគេធ្វើការ ២០ ឆ្នាំ ហើយពួកគេក៏ជួលផ្ទះរយៈពេល ២០ ឆ្នាំដែរ រហូតដល់ពួកគេឈប់ធ្វើការ។ កម្មករមិនមានផ្ទះផ្ទាល់ខ្លួនទេ។ ”

លោកបានបន្ថែមថា ”ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាល បង្កើតគោលនយោបាយ ដើម្បីធ្វើឲ្យលំនៅដ្ឋានដែលតំលៃសមរម្យសម្រាប់កម្មករ នោះពួកគេអាចមានផ្ទះផ្ទាល់ខ្លួន ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំ” ។

លោក អូន បាននិយាយថា ប្រសិនបើរដ្ឋាភិបាលអាចទទួលបានជោគជ័យ ក្នុងការផ្តល់លំនៅដ្ឋានតម្លៃសមរម្យនោះ ជីវិតរបស់កម្មករនឹងកាន់តែប្រសើរឡើង។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ កាលពីម្សិលមិញបានថ្លែងថា លោកគាំទ្រគំនិតនេះ ហើយថាក្រសួងនឹងធ្វើការជាមួយដៃគូ ក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយតម្លៃការស្នាក់នៅ។

លោកបានមានប្រសាសន៍ថា ”ខ្ញុំបានពិភាក្សារឿងនេះជាមួយដៃគូមួយចំនួន ជាពិសេសក្រុមហ៊ុននៅក្នុងវិស័យឯកជន ដើម្បីវិនិយោគលើលំនៅដ្ឋាន និងការស្នាក់នៅ ដើម្បីលក់ទៅឲ្យកម្មករយើងក្នុងតម្លៃថោកសមរម្យ” ។

ប្រសិនបើខ្ញុំមានប្រាក់ច្រើន ខ្ញុំនឹងអនុវត្តគម្រោងសម្រាប់កម្មករយើង។ យើងនឹងពិភាក្សា ហើយពិចារណាចំណុចនេះ នៅពេលដែលមូលនិធិសន្តិសុខសង្គមជាតិ មានប្រាក់ច្រើនដើម្បីជួយដល់គម្រោងនេះ ”។ «នៅពេលដែលកម្មករមានផ្ទះជាកម្មសិទ្ឋិផ្ទាល់ខ្លួន ជីវភាពរស់នៅរបស់ពួកគេនឹងប្រសើរឡើង»។

លើសពីនេះទៀតលោក សំ ហេង បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់សោធននិវត្តន៍ សម្រាប់បុគ្គលិកផ្នែកឯកជន នឹងត្រូវបានអនុម័តដោយរដ្ឋសភាក្នុងត្រីមាសទី ៣ ក្នុងឆ្នាំនេះ។

លោកបានបន្ថែមថាវានឹងអនុញ្ញាតឲ្យនិយោជិតផ្នែកឯកជនទទួលបានប្រាក់សោធនរបស់ពួកគេនៅអាយុ ៦០ ឆ្នាំ ៕

ប្រភព ៖ khmertimes