CamNews

ទីផ្សារកីឡាករ Pedro នៅតែស្ថិតក្នុងមន្ទិលសង្ស័យ ខណៈដែល Man United នឹងសម្រេចត្រឹមថ្ងៃស្អែកនេះ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Barcelona ដែលស្ថិតក្នុងទីផ្សារប្រទាញប្រទុងគ្នា និងជាមន្ទិលសង្ស័យ ថានឹងមិន​ផ្ទេរទៅកាន់ទៅ Man United នោះ ឥលូវត្រូវបានគេហទំព័រ express អះអាងថា លោក Louis Van Gaal ​និង បញ្ចប់ឲ្យបានលឿនបមផុត ត្រឹមថ្ងៃអង្គារ៍ខាងមុខនេះ។

ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Pedro ត្រូវបានគេសង្ឃឹម៨០% ថានឹងផ្ទេរទៅកាន់ Man United ប៉ុន្ដែទន្ទឹម​​នឹងការផ្ទេរនេះផងដែរ ក៏មានលេចឮដំណឹងជាច្រើនថាកីឡាករ បានប្រតិកម្មនឹងគណៈគ្រប់គ្រងក្លឹប លើសេចក្ដីអះអាងថា កីឡាករពិតជាចង់ចាកចេញពីក្លឹបជាខ្លាំង។ ការប្រតិកម្មរបស់កីឡាករ លើរឿងនេះ ធ្វើឲ្យមានការសង្ស័យជាខ្លាំងថា កីឡាករ ប្រហែលជាមិនអាច ផ្ទេរទៅ​កាន់​ទីនោះ​ងាយនោះទេ ដោយឡែក Pedro បានអះអាងថា កីឡាករ​ មិនចង់ចាកចេញពី ក្លឹបទៅ​កាន់ Man United ហើយការអះអាងរបស់គណៈ គ្រប់គ្រងដែរថាកីឡាករ ចង់ចាកចេញពីទីនោះឲ្យឆាប់រហ័សនោះគឺមិនពិតនោះទេ។ ប៉ុន្ដែទោះជាយ៉ាង​ណាក្ដី សេចក្ដី​សម្រេចថាតើកីឡាករ​នឹងទៅរឺមិនទៅ គឺនឹងដឹងច្បាស់នៅ ថ្ងៃអង្គារ៍ខាងមុខនេះ។ បើយោងតាមគេហទំព័រ ​express ។

គូសបញ្ជាក់ផងដែរថាតម្លៃខ្លួនរបស់ ​កីឡាករ Pedro គឺត្រូវបានគេបង្ហាញត្រឹមតែ ២២ លាផោន ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express