CamNews

ហ្វីហ្វី​ ចង់ប្រជែង​យក ​តំណែងសិចស៊ី​ពី​ សេង ​សូណា

ភ្នំពេញ៖ តារាសម្តែងស្រស់សោភា សាច់សខ្ចីដូចបណ្តូលចេក កញ្ញា ហ្វីហ្វី ថ្មីនេះ បានបញ្ចេញរូបថតសិចស៊ី របស់នាងដោយបង្ហាញ គល់សុដន់ និងសាច់ភ្លៅខ្ចី ព្រមទាំងរន្ធផ្ជិត ក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យប្រុសៗ មិន តិចនាក់នោះទេ នាំគ្នាជ្រួលជ្រើម ប្រាថ្នាចង់បានស្រីស្រស់ ហ្វីហ្វី ទៅរួមរឹតថ្នាក់ថ្នមបីបមក្រសោបកា យា ធ្វើជាម្ចាស់បេះដូងពេលអនាគត។

តារាសម្តែងវ័យក្មេង ហ្វីហ្វី ត្បិតតែមួយរយៈមុននេះ នាងហាក់ឃ្លាតឆ្ងាយពីសិល្បៈបន្តិច ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ក៏ស្រាប់តែលេចវត្តមានរបស់នាង សារជាថ្មីជាមួយនឹង ភាពភ្ញាក់ផ្អើល ដល់ទស្សនិកជនអ្នកគាំទ្រ និងស្រទាប់យុវវ័យ ជុំវិញការបញ្ចេញ រូបថតសិចស៊ីគួរឲ្យគ្រឺតខ្នាញ់ បញ្ចេញដើមទ្រូងមូលក្បំ បង្អួតគេឯង ដើម្បីទាមទារចំណាប់អារម្មណ៍ និងការគាំទ្របន្ថែម ពីទស្សនិកជន ឬអាចនិយាយថា ជាចេតនាចង់ប្រជែង ដណ្តើមតំណែង តារាសិចស៊ីប្រចាំឆ្នាំ ពី នាង សេង សូណា ក៏ថាបាន។

នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់កញ្ញា ហ្វីហ្វី មុននេះបន្តិច គេបានប្រទះឃើញ នាងបញ្ចេញរូបថត ជាច្រើនសន្លឹក សុទ្ធសឹងតែ ជារូបសិចស៊ីធ្វើឲ្យប្រុសៗ លង់នឹងសម្រស់នាង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈនៃរូបភាព បញ្ចេញដើមទ្រូង និងសាច់គល់ភ្លៅសខ្ចី ២-៣ សន្លឹកពីសំណាក់ ហ្វីហ្វី នាពេលនេះ ក៏មានការលើកឡើងថា តារារូបនេះ កំពុងតែបង្ហាញពីមហិច្ឆតា ដោយការយកសម្រស់ជាថ្នូរ នឹងភាពល្បីឈ្មោះ កាន់តែខ្លាំង ក្នុងអាជីពជាអ្នកសិល្បៈ។

ជុំវិញការបញ្ចេញ ដើមទ្រូង បង្ហាញភាពសិចស៊ី ដើម្បីស្វែងរកភាពទាក់ទាញ ដោយមិនខ្លាចការរិះគន់ ពីសំណាក់ពន្លក តារាជំនាន់ថ្មី ហ្វីហ្វី ពេលនេះ បានធ្វើឲ្យមជ្ឈដ្ឋាន អ្នកគាំចោទជាសំណួរថា តើនេះអាចជាចេតនា របស់ ហ្វីហ្វី ដើម្បី ទាញការចាប់ អារម្មណ៍ពីមហាជន ឬមួយដើម្បី ទាក់ទាញចិត្តកន្លង់ អ្នកមានទ្រព្យឲ្យលង់ស្នេហ៍លើរូបនាង? ឯខ្លះទៀតបាន លើកឡើងដែរថា ឬមួយនាងចង់ប្រជែង យកតំណែងសិចស៊ីពី សេង សូណា?
ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ តារាចម្រៀងស្រីវ័យក្មេង សម្ញែងដើមទ្រូង កញ្ញា ហ្វីហ្វី កំពុងតែ រងការរិះគន់ ពីមហាជន ចំពោះការបញ្ចេញ គល់សុដន់ ដើម្បីឲ្យនាងក្តៅស្លឹកត្រចៀក ព្រោះតែការស្លៀកពាក់ បែបសិចស៊ីផងដែរ។ ចង់ដឹង ហ្វីហ្វី សិចស៊ីកម្រិតណា សូមទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល