បន្ទាប់ពី ទទួលបានភាពជោគជ័យ ពីរឿង Frozen និង Maleficent ដែលសុទ្ធសឹងតែ ជារឿងរបស់ Disney យករឿងចាស់មកថតនោះ ឥលូវនេះគេបាន រៀបចំគំរោង ក្នុងរឿងថ្មីដែល យកសាច់រឿង តួចាស់មកថតទៀតហើយ ។

បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Disney បានដាក់គំរោង ស្រីស្អាតសក់ពោះ Medusa ក្នុង គំរោងរឿងថ្មី របស់ខ្លួនហើយ ដែលនឹងដឹកនាំដោយលោក Lauren Faust ។ Medusa ត្រូវបានគេ ស្គាល់ថា ជាតួអង្គបុរាណ មួយនៅក្នុងជំពូកព្រះបូរាណ របស់ក្រិច ។ Medusa គឺជាប្អូនស្រីពៅគេ របស់គ្រួសារ Gorgon ដែលមានសម្រស់ស្រស់ស្អាត ហើយត្រូវបណ្តាស់សារ របស់ Athena អោយ សក់របស់នាង ក្លាយទៅជាពោះ ហើយអ្នកណាអោយតែ សំលឹងមើលនាង នឹងក្លាយជាថ្ម ។ Disney Animation ដែលជាអ្នក ជំនាញក្នុងការធ្វើ រឿងគំនូរជីវចល ដូច Frozen នឹងជាអ្នកកាន់កាប់ ក្នុងការ ថតរឿងនេះ ដូចនេះរឿង Medusa នឹងផលិតចេញមក ជារឿងគំនូរជីវចល ខ្នាតធំដូច Frozen ។

យ៉ាងណាមិញ ប្រភពព័ត៌មានពី Disney បានអោយដឹងថា ដោយសារតែសាច់រឿង ពីដើមមករបស់ Medusa រាងជូរចត់ហើយ មិនល្អសំរាប់ដាក់ អោយក្មេងៗឡើយ ដូចនេះ Disney នឹងធ្វើការកែប្រែ សាច់រឿងខ្លះៗ ដែលអោយ Medusa ក្លាយជាស្រីស្អាត សក់ពោះដែលប្រើ វេទមន្តដើម្បីជួយគេ ។ រឿងនេះមិនទាន់ ដឹងអំពីថ្ងៃដែលដាក់ បញ្ចាំងឡើយ តែយើងនឹងដឹង ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14