ព័ត៌មានអន្តរជាតិ ៖ សមាជិកព្រឹទ្ធសភា មកពីរដ្ឋតិចសាស់ លោក ថេដ គ្រូស (Ted Cruz) បានឈ្នះឆ្នោតក្លាយជាបេក្ខជន ប្រធានាធិបតីអាមេរិក មកពីរដ្ឋអ៊ីយ៉ូវ៉ា (Iowa) ដោយ តំណាងមកពីគណបក្សសាធារណរដ្ឋរូបនេះ បានក្លាយជាបេក្ខជនមុនគេ សម្រាប់ឈាន ទៅប្រកួតយកតំណែងជាមេដឹកនាំ ប្រទេសមហាអំណាចទីមួយលើលោកនេះ។

ដោយឡែកលោក ដូណាល់ ត្រាំ (Donald Trump) ដែលជាមហាសេដ្ឋីមកពីទីក្រុងញូយ៉កនោះ ហាក់កំពុងតែនាំមុខសំឡេងឆ្នោត ប៉ុន្តែលោកទំនងជាអាចឈរនៅលេខរៀងទីពីរប៉ុណ្ណោះ។ បន្ថែមពីនេះទៀត លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) អាចនឹងសម្រេច លទ្ធផលល្អលើសពីការរំពឹងទុក ដោយរូបលោកទំនងជានឹងឈរនៅលេខរៀងទីបីផងដែរ។

ងាកមកមើលការបោះឆ្នោត នៅក្នុងគណបក្សប្រជាធិបតេយ្យវិញ គឺលទ្ធផលកំពុងត្រូវបានរាប់ នៅឡើយ។ បើគិតមកទល់ពេលនេះ ការរាប់សំឡេងឆ្នោត បានសម្រេច ៨៥ ភាគរយហើយ ដោយក្នុងនោះ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ទទួលបាន សំឡេងឆ្នោតនាំមុខមិនទាន់ផ្លូវការ តិចជាងគ្នាតែ ១ភាគរយ ៕

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី