ស្ត្រីគ្រប់រូបគួរតែដឹង ខ្លួនឯងឱ្យច្បាស់ជាមុនថា តើក្នុងបរិយាកាស បែបណាដែលអារម្មណ៍ផ្លូវ
ភេទរបស់ខ្លួនងាយនឹងកើតឡើងដល់កម្រិតកំពូលបំផុត ដើម្បីត្រៀមលក្ខណៈប្រយុទ្ធឱ្យទទួល
បានជ័យជំនះ។

បន្ទាប់ពីឈ្លោះគ្នា ៖ ជាពិសេស នៅពេលដែលស្ត្រីខ្លួនឯងជាអ្នកខុស គឺច្រើនតែកើតអារម្មណ៍
ចង់លួង លោមបុរសជាគូស្នេហ៍ឱ្យបាត់ខឹងដោយប្រើប្រាស់ខ្លួនប្រាណ របស់ខ្លួនក្នុងន័យសុំទោស
នូវអ្វីដែលខ្លួនបានធ្វើខុសចំពោះគូស្នេហ៍។

ថ្ងៃទី ១០-១៤ នៃថ្ងៃមានរដូវ ៖ ថ្ងៃទី ១០-១៤ រាប់គិតចាប់ពីថ្ងៃ ចុងក្រោយនៃការមករដូវលើក
មុន គឺជាអំឡុងពេលមួយដែលស៊ុតធ្លាក់ ហើយអ័រម៉ូនក្នុងរាងកាយនឹងផលិតអ័រម៉ូនភេទស្រីច្រើន
ខុសពីធម្មតា ជាហេតុធ្វើឱ្យស្ត្រីកើតមានអារម្មណ៍ផ្លូវភេទខ្ពស់។

ពេលមានគូប្រជែងក្នុងរឿងស្នេហា ៖ អំឡុងពេលនេះជា ពេលវេលាមួយជំរុញឱ្យស្ត្រីត្រូវការ
សិចបំផុត វាកើតឡើងនៅពេលមាននារីផ្សេង ចង់មកឆក់យកបុរសជាគូស្នេហ៍របស់ខ្លួន។

ក្រៅពីប្រការខាងលើ ក៏នៅមានប្រការជាច្រើនទៀត ដែលនាំអោយស្ដ្រីមានអារម្មណ៍ផ្លូវភេទ ឬ
ចង់ប្រើប្រាស់ផ្លូវភេទរបស់ខ្លួន ក្នុងនោះរួមមាន "ក្នុងពេលត្រេកអរដោយប្រការណាមួយ" , "ពេល
មានភាពតានតឹងក្នុងចិត្ដ" , "ពេលជួបគ្នា ក្រោយពីបែកគ្នារយៈពេលយូរ" ។ល។

ដោយ ៖ វិសាល
ប្រភព ៖ PD