មនុស្សយើងអាចនៅមានជីវិតបានប៉ុន្មានថ្ងៃ ប្រសិនមិនមានអាហារ មិនមានទឹក? តើអ្នកធ្លាប់បាន
សួរខ្លួនឯងអំពីប្រការនេះ?

គេនិយាយថា មនុស្សយើងអាចអត់អាហារបាន ៣សប្ដាហ៍ និងអត់ទឹកបាន ៣ថ្ងៃ មុនពេលស្លាប់។
ប៉ុន្ដែការពិត លទ្ធភាពនេះ គឺមានតិចខ្លាំងណាស់។ ប្រសិនសាកល្បងអត់បាយ ១២ម៉ោង អ្នកនឹង
ឃ្លានរហូតដល់ញ័រដៃ ញ័រជើង រកធ្វើអ្វីស្ទើរមិនបាន។ សមត្ថភាពអត់អាហាររបស់មនុស្ស មាន
រយៈពេលការខុសៗគ្នា និងយោងទៅតាមកត្ដាជាច្រើន ក្នុងនោះ កត្ដាកម្លាំងចិត្ត សំខាន់ជាងគេ។

១/ ខ្វះអាហារ

នៅក្នុងការស្រាវជ្រាវមួយ បង្ហាញថា មនុស្សអាចនៅមានជីវិត ៨សប្ដាហ៍ ដោយញ៉ាំតែទឹក មិនញ៉ាំ
អាហារ ប៉ុន្ដែ ក៏មានមនុស្សខ្លះអាចមានឆ្លងផុតពី ៨សប្ដាហ៍ ហើយក៏មានអ្នកខ្លះ ត្រឹមតែពីរ បីថ្ងៃ
ក៏បាត់បង់ជីវិត។ ប្រការនេះ អាស្រ័យលើស្ថានភាពសុខភាព ក្នុងនោះ អ្នកមានកម្លាំងខ្លាំង មនុស្ស
ធាត់ អាចរស់នៅបានយូរជាង អ្នកស្គម។ រាងកាយរបស់មនុស្សធាត់តែងមានរក្សាទុកនូវថាមពល
បម្រុង។ ដូច្នេះ នៅពេលមិនមានអាហារ រាងកាយនឹងស្រូបយក carbonhydrate ដែលរក្សាទុកក្នុង
ថ្លើម និងសាច់ដុំ ក្រោយមកគឺជាតិខ្លាញ់ និងចុងក្រោយគឺប្រូតេអ៊ីន ក្នុងរាងកាយ។ ប្រសិនអ្នកត្រូវ
ឃ្លានរហូតដល់ ត្រូវប្រើប្រាស់ប្រូតេអ៊ីន ក្នុងរាងកាយ ពេលនោះសុខភាពរបស់អ្នកប្រាកដជាត្រូវ
ទ្រុឌទ្រោម។

នៅពេលឃ្លាន អ្នកនឹងមានអារម្មណ៍ហេវហត់ អស់កម្លាំង រន្ធត់ ញ័រដៃជើង ធុញទ្រាន់។ល។ បន្ទាប់
មក វិញ្ញាណទាំងឡាយ មានភ្នែក អណ្ដាត ត្រចៀកជាដើម ក៏ចាប់ផ្ដើមថយកម្លាំង រមួលពោះ រមួល
សាច់ដុំ ស្រមើស្រមៃ ហើយចង្វាក់បេះដូង ចាប់ផ្ដើមលោតខុសធម្មតា។

អ្នកស្នេហាជាតិ ឥណ្ឌា Mohandas K. Gandhi

ភ័ស្ដុតាងមួយបង្ហាញអំពីសមត្ថភាពនៃការអត់អាហារ នោះគឺរឿងរ៉ាវបាតុកម្មរបស់អ្នកស្នេហាជាតិ
ឥណ្ឌា Mohandas K. Gandhi ។ គាត់អាចអត់អាហារបានរហូតដល់ ២១ថ្ងៃ ប៉ុន្ដែនេះមិនមែនជា
ឯតទគ្គកម្មក្នុងការអត់អាហារនោះទេ។ ឆ្នាំ ១៩៨១ ទាហានរបស់សាធារណរដ្ឋ Ireland ដែលត្រូវ
បានចាប់ឃុំខ្លួននៅអង់គ្លេស បានធ្វើការតវ៉ា ដោយការអត់អាហារ ជារៀងរាល់ថ្ងៃ ពួកគេផឹកតែទឹក
បន្ដិចប៉ុណ្ណោះ គឺមិនប៉ះពាល់អាហារសូម្បីតែបន្ដិច។ នាយករដ្ឋមន្ដ្រីអង់គ្លេសកាលណោះ គឺលោក
Margaret Thatcher បានសម្រេចមិនចុះចាញ់ក្រុមទាហាននេះ។ ជាលទ្ធផល ទាហានចំនួន ១០
នាក់ បានអត់អាហាររហូតដល់ស្លាប់ ក្នុងនោះ Kieran Doherty គឺជាអ្នកដែលបានស្លាប់ក្រោយគេ
ដោយគាត់អាចរក្សាជីវិតបាន ៧៣ថ្ងៃ ក្រោយការអត់អាហារ។

ខ្វះទឹក

មនុស្សអាចរស់បានយូរថ្ងៃ ដោយអត់អាហារ ប៉ុន្ដែប្រសិនមិនមានទឹក នោះមនុស្សនឹងស្លាប់ក្នុង
រយៈពេលដ៏ខ្លី។ ក្មេងទុកចោលក្នុងរថយន្ដ ឬកម្មករធ្វើការក្រោមកំដៅថ្ងៃ ពួកគេនឹងអាចរស់បាន
បី បួនម៉ោង ប្រសិនមិនមានទឹក។

ប្រយោជន៍របស់ទឹក ចំពោះរាងកាយ

រាងកាយរបស់មនុស្ស ប្រើប្រាស់ទឹកសម្រាប់មុខងារជាច្រើន ដូចជារក្សាសំណើមក្នុងមាត់ ភ្នែក
និងនាំជាតិបំប៉ន និងអ៊ុកស៊ីហ្សែនចូលទៅក្នុងរាងកាយ។ល។ នៅពេលខ្វះជាតិទឹក រាងកាយនឹង
កាត់បន្ថយការបញ្ចេញទឹកមាត់ ហើយទឹកនោម មានពណ៌លឿង និងពណ៌ចម្លែកៗរួមនិងក្លិន
អាក្រាក់ កាន់តែខ្លាំងទៅៗ។

នៅពេលខ្វះទឹកធ្ងន់ធ្ងរ អ្នកនឹងមិនមានទឹកនោម មានអារម្មណ៍រវើរវាយ មួម៉ៅ ក្អួត និងរាក។ សញ្ញា
នៃការខ្វះទឹកដំណាក់កាលចុងក្រោយ គឺស្រកទម្ងន់ ស្គមឃើញតែឆ្អឹង។

មនុស្សអាចរស់បាន ពី ៣ ទៅ ៥ថ្ងៃ ប្រសិនមិនបានផឹកទឹក ហើយវាក៏អាស្រ័យទៅលើសុខភាពរាង
កាយមនុស្សម្នាក់ៗ។ យោងតាមការពិសោធ អ្នកគួរញ៉ាំទឺកឱ្យបាន ពីរ ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ហេតុអ្វី មាសត្រូវបានជនជាតិឥណ្ឌា ប្រើប្រាស់ច្រើន ជាងគេ?

យល់សប្ដិឃើញខ្មោច ឬបាក់ធ្មេញ នឹងមានអត្ថន័យ យ៉ាងណា?

ហេតុផលទាំង៩ ដែលបុរស ចូលចិត្តសម្លឹង និងចង់ប៉ះសុដន់ស្ត្រី

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH