តុលាការកូរ៉េខាងត្បូងបានឲ្យដឹងថា ទាំងក្រុមហ៊ុន Apple និង Samsung សុទ្ធតែបាន
រំលោភ កម្មសិទ្ធផ្តាច់មុខពីបច្ចេកវិទ្យារបស់គ្នា ដូច្នេះផលិតផលមួយចំនួននៃក្រុមហ៊ុន
ទាំងពីរនេះ នឹងមិនត្រូវបានចែកចាយលក់ក្នុងប្រទេសនេះទៀតឡើយ។

តុលាការទីក្រុង Seoul បានចេញបញ្ជាឲ្យ Apple ត្រូវដកចេញ iPhone 3GS, iPhone 4, iPad 1 និង
iPad 2 ពីគ្រប់សាខាលក់នៅកូរ៉េខាងត្បូង ព្រោះបានរំលោភប័ណ្ណប៉ាតង់ដល់ទៅពីរ ពីទូរគមនាគមន៍
របស់ Samsung។

ចំណែកឯ Samsung វិញក៏បានរំលោភកម្មសិទ្ទិផ្តាច់មុខពីអេក្រង់របស់ Apple ដូច្នេះ Galaxy S II រួមជា
មួយឧបករណ៍មួយចំនួនទៀតក៏មិនត្រូវបានឲ្យដាក់លក់នៅលើទីផ្សារដែរ។

Galaxy S II ត្រូវបានហាមដាក់លក់នៅក្នុងផ្ទះរបស់ខ្លួន (កូរ៉េខាងត្បូង)

iPhone 4S និង Galaxy S III មិនមានប៉ះពាល់ក្នុងការសំរេចនេះទេ។ ទន្ទឹមនឹងនោះ Samsung
ត្រូវផ្តល់សំណងដល់ Apple ចំនួន 22.000 USD(ម្ភៃពីរពាន់ដុល្លារ) ចំណែក Apple ត្រូវសងដល់
Samsung វិញចំនួន 40.000 USD(សែសិបពាន់ដុល្លារ)៕

ដោយ៖ សិលា
ប្រភព៖ VE