ព័ត៌មានអន្តរជាតិ ៖ បុរស ៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីប៉ូលីស លបឆ្មក់ចូលសំណង់អាគារ មួយកន្លែងនៅក្នុងប្រទេសថៃ និងបានរកឃើញសាកសព នៅក្នុងទូរទឹកកក ។ ប្រភពពីទំព័រសារព័ត៌ មានបរទេស ប៊ីប៊ីស៊ី គូសបញ្ជាក់ឲ្យដឹងថា មន្រ្តីប៉ូលីសម្នាក់ បានរងរបួស អំឡុងប្រតិបត្តិការវាយឆ្មក់ ចូលសំណង់អាគារកំពស់ ៤ជាន់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ កន្លងទៅនេះ ខណៈអាជ្ញាធរ ក៏បានរកឃើញ ថ្នាំញៀន និង កាំភ្លើងជាច្រើនដើម ផ្សេងទៀត ដូចគ្នា ដែរ។

ប៉ូលីសថៃ សង្ស័យថា សំណង់អាគារមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Phra Kanong ត្រូវបានឧក្រិដ្ឋជន លួចលាក់ប្រើប្រាស់ជាប្រតិបត្តិការក្លែងបន្លំលិខិតឆ្លងដែន។

ក្រុមបុរស ៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រងនូវការចោទប្រកាន់ ពីបទល្មើលមួយចំនួនរួមមាន ដូចជា មនុស្សឃាត បំពានច្បាប់រដ្ឋ ក៏ដូចជាក្លែងបន្លំប្រតិបត្តិការលិខិតឆ្លងដែនជាដើម។ មិនត្រឹមតែ ប៉ុណ្ណោះ ពួកគេក៏រងនូវការចោទប្រកាន់ពីបទ កាន់កាប់អាវុធខុសច្បាប់ និង គ្រឿងញៀនដូចគ្នាដែរ។ទោះជាយ៉ាងណាក៏ដោយចុះ កាលបរិច្ឆេទនៃការជំនុំជម្រះក្តី ពុំទាន់ជាក់ច្បាស់នៅឡើយទេ ។

* បញ្ជាក់ ៖ រូបភាព គំនូរ ឯកសារ

ស្រាយបំភ្លឺពាក់ព័ន្ធនឹងប្រតិបត្តិការវាយឆ្មក់ អ្នកនាំពាក្យនគោបាលថៃ លោក Phathanacharoen ឲ្យ ដឹងថា អំឡុងប្រតិបត្តិការវាយឆ្មក់ មន្រ្តីប៉ូលីសបានរកឃើញ ទូរទឹកកកដ៏ធំមួយ ខណៈក្នុងនោះ មាន បង្កកសពមនុស្ស ដោយកាត់ជាចម្រៀក និងខ្ចប់ចូលទៅក្នុងថង់ប្លាស្ទិច ។ លោក បន្តឲ្យដឹងថា មក ដល់ពេលនេះ អត្តសញ្ញាណជនរងគ្រោះ ពុំទាន់បានដឹងនៅឡើយទេ ជាពិសេស សូម្បីតែភេទជន រងគ្រោះ ក៏ពុំបានដឹងដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី