កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានទាញកាំបិតផ្គាក់ គំរាមកាប់ឪពុក ដោយសារតែខឹងទារលុយពីម្តាយចាយមិនបាន ហើយម្តាយមិនឲ្យម៉ូតូជិះ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិគិរី ឃុំសំរោងលើ ស្រុកអង្គស្នួល។

ជនសង្ស័យ ឈ្មោះ វាសនា វ៉ាន់នី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគិរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ឈ្មោះកេត ម៉ាន អាយុ៥២ឆ្នាំ របរកសិករ រស់នៅជាមួយជនសង្ស័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានខឹង និងម្តាយមិនអោយលុយចាយ ហើយមិនអោយម៉ូតូជិះ ក៏យកកាំបិតផ្គាក់កាន់ ហើយស្រែកគំរាម រកកាប់ឪពុក វេលាម៉ោង៨ព្រឹកម្តង រួចដើរទៅបាត់លុះវេលាម៉ោង១៤និង១០នាទី គំរាមម្តងទៀត ទើបជនរងគ្រោះជាឪពុក និងម្តាយមកប្តឹង សមត្ថកិច្ចតែម្តង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល