កំពង់ចាមៈ លោកយាយឈ្មោះ អាង ស្រ៊ី វ័យ៧៧ឆ្នាំ មានទីលំនៅភូមិ កំពង់ចន្លុះកើត ឃុំពាម
ជីលាំង ស្រុកត្បូងឃ្មុំ បានផ្ទុះកែវភ្នែកខូចភ្នែកម្ខាង ដែលគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា ដោយ
សារតែលោកយាយ មានជំងឺទឹកដក់ក្នុងកែវ យូរមកហើយ មិនបានឲ្យគ្រូពេទ្យជំនាញ ព្យាបាលឲ្យ
បាន ត្រឹមត្រូវ ទើបបណ្តាល ឲ្យមានការផ្ទុះកែវភ្នែកដូច្នេះ។

ជំងឺភ្នែកលោក យាយខាងលើ ចាប់ផ្តើមធ្វើទុកខ្លាំង នៅវេលាម៉ោង៧យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣
ហើយត្រូវបាន ក្រុម គ្រួសារ ដឹកយកមក សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅវេលាម៉ោង
ជាង៨ យប់ថ្ងៃដដែល ។ ស្ត្រីឈ្មោះ ឃាន ស្រ៊ុន អាយុ៣៨ឆ្នាំ ត្រូវជាកូន បានប្រាប់ឲ្យ ដឹងថា ម្តាយ
គាត់(លោកយាយ អាង ស៊្រី)កាលពី ១ឆ្នាំមុន គាត់មាន អាការៈ ឈឺក្នុងភ្នែក ហើយនៅគ្រានោះ គាត់
មិនបាននាំម្តាយ គាត់មកពិគ្រោះ និងព្យាបាល នៅមន្ទីរពេទ្យជំនាញទេ គ្រាន់តែបានទិញថ្នាំយកឲ្យ
គាត់ពិសាររយៈពេល១សប្តាហ៍ បន្ទាប់មកអាការៈ ឈឺចាប់ភ្នែក របស់ម្តាយ គាត់ក៏បាត់ទៅវិញ ។ លុះ
រយៈ ពេល២ថ្ងៃកន្លងទៅថ្មីៗនេះ ជម្ងឺភ្នែកម្តាយគាត់ក៏ចាប់ផ្តើមឈឺឡើងវិញ ហើយកំឡុងពេល២ថ្ងៃ
មកនេះ គាត់បាន ទិញថ្នាំឲ្យម្តាយគាត់ពិសាប៉ុន្តែ ពេលអស់ជាតិថ្នាំ ភ្នែកម្តាយគាត់ ឈឺឡើងវិញ ។

អ្នកស្រី ឃាន ស្រ៊ុន បានបន្តទៀតថា ការឲ្យម្តាយគាត់លេបថ្នាំនៅផ្ទះ រយៈពេល២ថ្ងៃ ឃើញថា អា
ការៈជំងឺមិនបានថមថយទេ រហូតដល់ វេលាម៉ោង ៧យប់ ថ្ងៃទី៤ ខែមេសានេះ ស្រាប់តែអាការៈភ្នែក
ស្តាំរបស់ម្តាយគាត់ មានឈាមហូរចេញពីក្នុងភ្នែក ដែលធ្វើឲ្យម្តាយគាត់ឈឺចាប់ខ្លាំងរហូត ដល់ស្រែក
ទ្រហោយំ ទើបគាត់បាននាំម្តាយគាត់មកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមតែម្តង ។

ទាក់ទិនទៅនិងជម្ងឺភ្នែករបស់លោកយាយខាងលើនោះ បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម ជំនាញខាង
ភ្នែក លោក សាំង សេដ្ឋា បានប្រាប់ឲ្យដឹងថា ភ្នែកខាងស្តាំរបស់លោកយាយ អាង ស្រ៊ី ផ្ទុះកែវភ្នែកខូច
ម្ខាងហើយ អាចផ្តើមចេញពីមាន ទឹកដក់ ក្នុងកែវភ្នែកយូរពេកធ្វើឲ្យដំបៅកញ្ចក់ភ្នែក ហើយអ្នកជំងឺមិន
បានរកគ្រូពេទ្យ ជំនាញព្យាបាល ឲ្យបានត្រឹមត្រូវពីមុនមក ទុកទាល់តែផ្ទុះខូចកែវភ្នែកតែម្តង។

លោក សេដ្ឋា បានបញ្ជាក់ថា ភ្នែកខាងស្តាំនោះ ត្រូវវះកាត់ខ្វេះយកចេញ ចំណែកឯភ្នែកខាងឆ្វេង មិន
ទាន់ខូចទេ។ លោក សេដ្ឋា បានឲ្យដឹងទៀតថា អ្នកជម្ងឺភ្នែកខាងលើត្រូវសម្រាកលេបថ្នាំព្យាបាលមួយ
រយៈខ្លីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បន្ទាប់មកទើបគ្រូពេទ្យធ្វើការ វះកាត់ខ្វេះ យកគ្រាប់ ភ្នែកខូច
នោះចេញ ។ពេទ្យជំនាញខាងភ្នែក លោក សេដ្ឋា បានអំពាវនាវផងដែរដល់បងប្អូនដែលមានបញ្ហាភ្នែក
សូមប្រញ៉ាប់មក មន្ទីរពេទ្យជំនាញ ទើបមិនធ្វើឲ្យខូចភ្នែក ម្យ៉ាងទៀត សូមបងប្អូន ជាសវាងការទិញថ្នាំ
ព្យាបាលខ្លួនឯងដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជំនាញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល