CamNews

ពេជ្រ សោភា ក្លាយ​ជា​មនុស្ស​តែល​​តោល ក្រោយ​ពី​​លែង​​ប្ដី ​ហើយ​ត្រូវ​បាន​បង​ប្អូន​ឈប់​ទទួល​​ស្គាល់

(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា ត្រូវបានគេដឹងថា ពេលនេះនាងហាក់ឯកោយ៉ាងខ្លាំង ស្របពេលដែលប្ដីក៏លែង ហើយអ្នកម្ដាយរបស់នាង ក៏បានចាកចេញទៅរស់នៅក្រៅប្រទេសចោលនាងបាត់ ទុកឲ្យនាងតែលតោលម្នាក់ឯង រកអ្វីថ្លែងមិនបាន ខណៈគ្មានសាច់ញាតិណាម្នាក់ ធ្វើឲ្យនាងកក់ក្ដៅបានឡើយ។

អ្នកនាង ពេជ្រ សោភា បច្ចុប្បន្ននេះ នៅមានសល់តែបងស្រីៗ ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលរស់នៅស្រុកខ្មែរជាមួយគ្នា ក្រៅពីនោះគ្មានអ្នកណាម្នាក់ទេ។ រឿងដែលមិនគួរឲ្យកើតឡើង អ្នកនាង ពេជ្រ សោភា ត្រូវបានសាច់ញាតិខឹងសម្បារ ព្រោះនាងផ្ទាល់ជាអ្នកចាក់រុក ធ្វើឲ្យគេឈ្លោះគេ ទើបគ្មាននរណា ជឿនាងទៀត។ ពេជ្រ សោភា បានបង្ហាញអារម្មណ៍ ក្នុងបណ្ដាញសង្គមហ្វេសបុកថា «ពេលខ្ញុំនិយាយគ្មានអ្នកស្ដាប់ ហើយមិនជឿចុងក្រោយ ទើបដឹង ពេលខ្លះនិយាយមិនចេញទប់ចិត្ត ហើយក៏យំ ចុងក្រោយអាណិត ខ្ញុំស្រឡាញ់បងស្រី ពេលខ្លះម៉ែទៅ ខ្ញុំនឹងនឹក ឯកោខ្លាំង!»។

ក្រោយពី ពេជ្រ សោភា និយាយបែបនេះរួច មានន័យថា គ្មាននរណាស្ដាប់សម្ដីនាងទៀតទេ ពោលពិតជាឯកោ ក្រោយពេលនិយាយបែបនេះ ហើយបងស្រីធំរបស់នាង បាននិយាយតបវិញថា «សុំទោសដែលពួកបង មិនជឿលើប្អូន ឥឡូវពួកបងដឹងហើយ ច្បាស់ទៀតផង យើងជាអ្នកសើច ឯងហ្នឹងហើយជាអ្នកចាក់រុក ឲ្យដឹងខ្លួនឯងផង ពួកយើងមិនអាចទទួលយកឯង បានទៀតទេ អ្នកណាឃើញថាល្អ ទទួលយកចុះ ពួកយើង No !»។

ជារឿងដ៏កម្រ សម្រាប់តារាចម្រៀង ពេជ្រ សោភា ព្រោះ អ្នកនាង និងបងស្រីៗជាច្រើននាក់ ស្រឡាញ់គ្នាខ្លាំងណាស់ ហើយគ្មាននរណាបំបែកបំបាក់ពួកនាងបានឡើយ ហើយពួកនាង ធ្លាប់ឆ្លងកាត់រឿងលំបាកៗជាមួយគ្នា ហើយនាងតែងតែចេញមុខការពារគ្នាជានិច្ច ។ អ្នកនាង ពេជ្រ សោភា មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ ដើម្បីឲ្យដឹងថា តើនាងនឹង បងស្រីមានរឿងអ្វីឲ្យប្រាកដ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង