ស្ទើរតែមិនគួរអោយជឿ ៖ ជាក់ច្បាស់ណាស់ បើសិនណា លោកអ្នក ពិតជាក្រុមមនុស្ស ដែលស្វែងរក នូវភាពព្រឺព្រួចមែននោះ នោះឧបករណ៍រំអិលទឹកកំសាន្ត Verrückt គឺជាជម្រើសដ៏ល្អ ជាទីបំផុតពីព្រោះ វាត្រូវបានគេទទួលស្គាល់អោយដឹងថា ជាឧបករណ៍ កំសាន្តរំអិលទឹក ខ្ពស់ជាងគេបំផុតលើលោក នេះ បើយោងតាម ការដកស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស ដឹម៉េត្រូ ។

ខណៈមានកំពស់ខ្ពស់ ដល់ទៅជាង ៥០ ម៉ែត្រ បច្ចុប្បន្ន Verrückt គឺកំពុងតែស្ថិតនៅក្រោមការសាង សង់នៅឡើយ ពោលគឹ វានឹងមានវត្តមានឡើង ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងក្រុង Kansas សហរដ្ឋអាមេរិក ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា Verrückt គឺមានកំ ពស់ខ្ពស់ជាង ទឹកធ្លាក់ Niagara Falls នៅ អាមេរិក ទៅទៀត ដោយនៅក្នុងនោះ បើសិនណាលោក អ្នកពិតជា មានចំណាប់អារម្មណ៍ ក្នុងការទទួលយក ការជិះកំសាន្តមែននោះ លោកអ្នក ប្រៀបបាន ឡើងកាំជណ្តើរ ចំនួន ២៦៤ កាំដូច្នេះដែរ មុននឹងឡើងទៅដល់ខាងលើ និងជិះទម្លាក់ខ្លួនចុះមកខាង ក្រោមវិញ ។

គួរបញ្ជាក់ផងដែរថា ឧបករណ៍កំសាន្ត រំអិលទឹកចុះមកក្រោមមួយនេះ បើតាមរបាយការណ៍ នឹងដាក់ ដំណើរការ នៅអំឡុងខែ ឧសភា ខាងមុខនេះ នៅក្នុង សួនឧទ្យានជាតិ Schlitterbahn Park សហរដ្ឋ អាមេរិក ហើយអ្វីដែលព្រឺព្រួច និងនឹកស្មានមិនដល់នោះគឺថា ល្បឿននៃការរំអិលធ្លាក់ចុះមកក្រោម អាចនឹងមានល្បឿនដល់ទៅជាង ១០០ គ.ម ក្នុងមួយម៉ោង ឯណោះ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់ តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

<object width="498" height="429" data="http://www.youtube.com/v/urlhCNxeTgs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/urlhCNxeTgs&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ