ភ្នំពេញ : កម្លាំងនគរបាល ការោយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ បានឃាត់ខ្លួន ប្តីប្រពន្ធ ២នាក់ នៅក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណ:ដែលពួកគេ កំពុងនាំ នារីក្រមុំ ខ្មែរ ទៅរៀបការ ជាមួយបរុស ជនជាតិចិន ដោយខុសច្បាប់ ហើយបានសង្គ្រោះ នារីរងគ្រោះ២នាក់ផងដែរ។

លោក សេង ហុង នាយផ្នែកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា ជនល្មើសប្តីឈ្មោះ តូ ម៉ា អាយុ២៥ឆ្នាំ និងប្រពន្ធឈោ្មះ ណៃ ធារី អាយុ២៤ឆ្នាំ ។ ដោយឡែក នារីរងគ្រោះ មានឈ្មោះ ហេង ឆេងថាវី អាយុ២៤ឆ្នាំ , និងឈោ្មះ ព្រុំ ស្រស់ អាយុ២១ឆ្នាំ។

បើតាមលោក សេង ហុង ពីរនាក់ប្តីប្រពន្ធនេះ បានធើសកម្មភាព អូសទាញ់នារីនាំទៅយកប្តីចិន ដោយមានឈ្មោះ ណៃ ធារី មានបងស្រីនៅ ប្រទេសចិន ឈ្មោះនី (ខ្មែរយកប្តីចិន) ហើយទំលាក់លុយមកអោយជនល្មើស ដើម្បីរកនារីយកទៅចិន ម្នាក់គឺជិតមួយម៉ឺនដុល្លារ ហើយជនល្មើសធា្លប់ នាំចេញបានម្នាក់ហើយ និងធ្លាប់ រៀបចំធ្វើលិខិតឆ្លងដែន ដើម្បីនាំចេញ៥នាក់ទៀត តែមិនទាន់បានចេញ លើកនេះបាននាំចេញពីរនាក់ ក៏ត្រូវយ់ងបង្រ្កា្កបជាក់ស្តែងតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល