ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិន ហួរបានចេញសម្រង់អត្ថបទ សារព័ត៌មាន អោយដឹងថា ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត បានកើន ដល់ ៩ នាក់ហើយ ក្រោយពីមានគ្រោះថ្នាក់ បាក់រលំ សំណង់អាគារ កំពស់ ១១ ជាន់មួយកន្លែង នា រដ្ឋ Tamil Nadu ភាគខាងត្បូង ប្រទេស ឥណ្ឌា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះខណៈក្រុម មនុស្សជិត ៤០ នាក់ ត្រូវបានគេភ័យខ្លាច ថាបានជាប់គាំង នៅក្រោម គំនរថ្ម បាក់បែកទាំងនោះ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា សំណង់អាគារ ស្ថិតនៅក្រោម ការសាងសង់មួយនេះ បានបាក់រលំ ក្រោយពីមានភ្លៀងធ្លាក់មួយមេ យ៉ាងធំ ។ ក្រោយពីកើតមានឡើងនូវគ្រោះថ្នាក់ គេឃើញមានក្រុម អាជ្ញាធរ ជួយសង្គ្រោះ គ្រប់អង្គភាព ដែលពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុ ពោល ចុះជួយ សង្គ្រោះ និង រុករក ជនរងគ្រោះ ដែលបានបាត់ខ្លួន ។

បើយោងតាម មន្រ្តី តំណាងអោយស្នងការប៉ូលីស ក៏ ដូចជា តំណាង អោយនាយកដ្ឋាន ពន្លត់អគ្គី ភ័យអោយដឹងថា មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិត វិនាទី នៃ ការបាក់រលំ សំណង់អាគាររស់ នៅខាងលើ កាលពីល្ងាច ថ្ងៃសៅរ៍ ស្របពេលដែល មនុស្សច្រើនជាង ៥០ នាក់ បានជាប់នៅក្រោម គំនរថ្ម ។ មនុស្ស ចន្លោះពី ២០ ទៅ ២៥ នាក់ ត្រូវបានគេជួយសង្គ្រោះ ទាំងនៅរស់ខណៈពេលដែល ប្រតិបត្តិការជួយសង្គ្រោះ ក៏កំពុងតែ ដុតដៃដុតជើង មកទល់ នឹង បច្ចុប្បន្នភាព ដោយនៅក្នុង ក្រុម មនុស្ស ដែលជាជនរងគ្រោះ ត្រូវបានបញ្ជូន ទៅសម្រាកនៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ។

គួររំឭកថា ក្រុមមន្រ្តីប៉ូលីស បានធ្វើការ ឃាត់ខ្លួន មនុស្ស ៤ នាក់ ២ នាក់ ជា អ្នកអភិវឌ្ឍន៍គម្រោង សាងសង់ ខណៈ ២ នាក់ទៀត ជាវិស្វករ ៕

<object width="501" height="429" data="http://www.youtube.com/v/eRrN08PxGOk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/eRrN08PxGOk&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ