កាលពីថ្ងៃម្សិលមិញ(២៤/៤) កាសែត China News បានឲ្យដឹងថា Zhou Ziyun ជាក្មេងប្រុសម្នាក់
ដែលទើបតែមានអាយុ ៨ឆ្នាំ បានប្រើម្រាមដៃផ្ទាល់របស់ខ្លួន កាយកំទេចថ្ម អស់រយះពេលពេញ
២ម៉ោង ដើម្បីជួយសង្គ្រោះប្អូនស្រីរបស់ខ្លួន ដែលមានអាយុ ២ឆ្នាំ ចេញពីគំនរបាក់បែក ក្រោយពី
ការរញ្ជួយដីកំរិត ០,៧ Richter នៅខេត្ត Sichuan ប្រទេសចិន កាលពីពេលកន្លងទៅនេះ។

ព្រោះតែសកម្មភាពខាងលើនេះ បានធ្វើឲ្យម្រាមដៃ ជាពិសេសម្រាមកណ្តាល និងម្រាមចង្អុល របស់
ក្មេងប្រុសនោះ ដាច់រលាត់ រងរបួសយ៉ាងធ្ងន់។ ក្នុងនោះដៃឆ្វេងរបស់គេ ក៏រងរបួសធ្ងន់ដែរ បណ្តាល
ពីទ្វារឈើមួយធ្លាក់ត្រូវ។

ក្មេងប្រុសនោះមានភាពឈឺចាប់យ៉ាងខ្លាំង ហើយបានស្រែករហូត ក្នុងពេលដែលក្រុមគ្រូពេទ្យ កំពុង
ធ្វើការសំអាតរបួស។ "បើសិនជាឆ្លងកាត់ការឈឺចាប់បែបនេះ មនុស្សធំក៏ពិបាកនឹងទ្រាំបានដែរ, និ-
យាយអី Zhou ដែលគ្រាន់តែជាកូនក្មេងម្នាក់នោះ", គ្រូពេទ្យម្នាក់ព្យាបាលឲ្យ Zhou និយាយ។

សម្រាកនៅលើគ្រែជម្ងឺ Zhou បានឲ្យដឹងថា គេមានអារម្មណ៍អាណិត និងនឹកប្អូនស្រីគេណាស់ ព្រោះ
ប្អូនស្រីរបស់គេ ក៏កំពុងមានរបួស និងត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យផ្សេង។ Zhou បានឲ្យដឹង
"ខ្ញុំនឹងទៅមើលថែប្អូនស្រីខ្ញុំភ្លាម បន្ទាប់ពីដៃខ្ញុំលែងឈឺ"៕

ដោយ៖ សិលា
ប្រភព៖ K14