ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា ហោចណាស់ ជន រងគ្រោះ ៣,៣២៦ នាក់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្រោយហេតុការណ៍ គ្រោះថ្នាក់ គ្រោះ រញ្ជួយដីកម្លាំងខ្លាំង នៅ ក្នុងប្រទេស នេប៉ាល់ កាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ច្រើនជាង ៦,៥០០ នាក់ផ្សេងទៀត បាន ទទួលរងរបួសធ្ងន់ និង ស្រាល នេះបើតាមអះអាងអោយដឹង ពីមជ្ឈមណ្ឌលប្រតិបត្តិសង្គ្រោះបន្ទាន់ជាតិ នេប៉ាល់ ។ ប្រភព ដដែលបន្តរាយការណ៍ ជនរងគ្រោះមួយចំនួន ត្រូវបានគេធ្វើសេចក្តីរាយការណ៍ ថាបានស្លាប់បាត់បង់ ជីវិត ពីបណ្តាប្រទេសជិតខាង ឥណ្ឌា និង ចិន ។

គួរបញ្ជាក់ថា ក្រុមមនុស្សរាប់ពាន់នាក់ បានចំនាយពេលដល់ទៅ ២ យប់ នៅខាងក្រៅ បន្ទាប់ពីគ្រោះ រញ្ជួយដី កម្លាំង ៧,៨ រ៉ិចទ័រ ធ្វើអោយមានករណីបាក់រលំផ្ទាំងទឹកកក ភ្នំ Mount Everest ជាដើម មន្រ្តី ផ្លូវការ ព្រមានអោយដឹងថា តួរលេខជនរងគ្រោះ ស្លាប់បាត់បង់ជីវិត អាចនឹងមានការកើន ឡើង ស្រប ពេល ដែល ក្រុម ជួយសង្គ្រោះបានធ្វើដំណើរដល់ តំបន់ ភ្នំ ដាច់ ស្រយាល ភាគខាងលិច ប្រទេស នេប៉ាល់ ។ របាយការណ៍ដំបូងលើក ឡើង អោយដឹងថា បណ្តាសហគមន៍ជាច្រើន ជាពិសេស សហ គមន៍ដែលមាននៅវត្តមាន នៅជិតតំបន់ភ្នំ បានទទួលរងនូវឥទ្ធិពលអាក្រក់ខ្លាំងជាងគេ។

បុរសម្នាក់ ត្រូវបានជួយសង្គ្រោះ តាមរយៈជើងហោះ ហើរ ឧទ្ធម្ភាគចក្រ ពីតំបន់ Pokhara មានរយៈ ចម្ងាយពីក្រុង Kathmandu ២០០ គ.ម នោះ អោយដឹងថា ៖ ស្ទើរតែ ទាំងអស់នៃផ្ទះសម្តែងច្រើនជាង ១០០០ ខ្នង ត្រូវបានបំផ្លិចបំផ្លាញបាត់ទៅហើយ នេះបើយោងតាមសម្តីសាក្សីរស់ម្នាក់នេះ ធ្វើសេចក្តី រាយការណ៍ដល់ ប៊ីប៊ីស៊ី ៕

- អាន ៖ ខ្ទេចអស់ហើយ ជាមួយនឹងកម្លាំង ៧,៩ រ៉ិចទ័រ កម្ទេចអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្ត ៨១ ឆ្នាំ (មានវីដេអូ)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី