(ប៉េកាំង)៖ ប្រទេសចិនបានប្តេជ្ញាថា នឹងធ្វើការបំពេញបេសកកម្ម ទៅកាន់ភពអង្គារ ឲ្យបាននៅឆ្នាំ ២០២០ ដើម្បីបើកទំព័រថ្មី នៃឥទ្ធិពលផ្នែកអវកាស និងវិទ្យាសាស្ត្ររបស់ខ្លួន ប្រកួតប្រជែងនឹង មហាអំណាចនានាផ្សេងទៀត។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។

រដ្ឋបាលអវកាសជាតិ បានប្រកាសដូច្នេះថា «យានរុករក ត្រូវបានគេរំពឹងថា នឹងបាញ់បង្ហោះ ទៅកាន់ភពព្រះអង្គារ និងធ្វើការចុះចតលើភពនោះ ដើម្បីធ្វើការស្រាវជ្រាវ អ្វីៗគ្រប់យ៉ាងតែម្តង។ យ៉ាងណាក៏ដោយ វាពិតជាពិបាកបន្តិច ក្នុងការសម្រេចបានគោលដៅដ៏ធំនេះ ប៉ុន្តែយើងនឹងព្យាយាម សម្រេចកិច្ចការងារនេះ ឲ្យបានតាមគោលដៅ»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសដែលនាំមុខគេ ក្នុងការស្រាវជ្រាវនៅភពអង្គារ មានដូចជា អាមេរិក និងសហគមន៍អឺរ៉ុប។ ដោយឡែកប្រទេសឥណ្ឌាវិញ គ្រាន់តែបញ្ជូនយាន ទៅថតរូបភពអង្គារ ហើយត្រឡប់ មកវិញតែប៉ុណ្ណោះ ដោយមិនបានធ្វើការចុះចត ឬរុករកអ្វីៗលើភពនោះឡើយ។ សម្រាប់ប្រទេសចិន បានចាប់ផ្តើម បំពេញបេសកកម្ម នៅទីអវកាសដំបូង តាមរយៈពេលការបាញ់បង្ហោះផ្កាយរណប ទៅកាន់ទីអវកាសដំបូង កាលពី ៤៦ឆ្នាំមុន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង